​ពលរដ្ឋប្រេស៊ីលនៅទូទាំងប្រទេស​តវ៉ាទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ប្រេស៊ីល ៖ ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រេស៊ីល បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យអំពាវនាវសុំឲ្យប្រធានាធិបតីរបស់ពួកគេចុះចេញពីតំណែងក្រោយពីតុលាការ បានបើកការស៊ើបអង្កេតករណីចោទថា លោកបានយល់ព្រមឲ្យចំណាយលុយជាច្រើនដល់អតីតសមាជិកសភាជាប់ពន្ធនាគារម្នាក់ ។

ការចោទប្រកាន់លោក មិកឆែល ធីមឺ ប្រធានាធិបតីប្រទេសប្រេស៊ីលនេះបានធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិម្ដងទៀតហើយធ្វើឲ្យរូបិយវត្ថុ និងផ្សារហ៊ុនរបស់ប្រទេសនេះធ្លាក់ចុះ និងជាប់គាំងកំណែទម្រង់មួយចំនួនដែលត្រៀមនឹងទាញប្រទេសនេះឲ្យចេញពីការធ្លាក់ចុះសេដ្ឋកិច្ច ។

លោក ធីមឺ ទើបតែបានកាន់តំណែងបានរយៈពេលមួយឆ្នាំ ក្រោយពីតុលាការបានចោទប្រកាន់ទោស និងបណ្ដេញអតីតប្រធានាធិបតីប្រទេសប្រេស៊ីល គឺ លោកស្រី ឌីលម៉ា រ៉ូស្សែហ្វ ទាក់ទិននឹងការគ្រប់គ្រងថវិកាជាតិមិនបានត្រឹមត្រូវ ៕

 

 

protest brazil michel temer-sw

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com