ប្រធានាធិបតីតួកគីជាប់ឆ្នោតជាថ្មីជាមេដឹកនាំបក្សដែលកំពុងកាន់អំណាច​

តួកគី ៖ ប្រធានាធិបតីនៅប្រទេសតួកគី លោក រេស៊ីប តាយីប អេដូហ្គេន កាលពីថ្ងៃអាទិត្យ បានជាប់ឆ្នោតជាថ្មីជាមេដឹកនាំគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាចក្នុងសមាជបក្សពិសេសមួយក្នុងទីក្រុងអង់ការ៉ានៃប្រទេសតួកគី ។

លោក អេដូហ្គេន ដែលជាបេក្ខជនតែមួយគត់សម្រាប់តំណែងនេះបានទទួលសំឡេងឆ្នោត ១.៤១៤ ក្នុងចំណោមសំឡេងឆ្នោតសរុប ១.៤៧០ សំឡេង ។

តាមច្បាប់រដ្ឋធម្មនុញ្ញចាស់របស់ប្រទេសនេះកំណត់ថា ប្រមុខរដ្ឋត្រូវតែផ្ដាច់ទំនាក់ទំនងជាមួយគណបក្សនយោបាយរបស់ខ្លួន ហើយលោក អេដូហ្គេន ដែលបានបង្កើតគណបក្ស AKP កាលពីឆ្នាំ ២០០១ បានលាលែងជាប្រធានបក្សនេះ កាលពីខែសីហាឆ្នាំ ២០១៤ ជាពេលលោកជាប់ឆ្នោតជាប្រធានាធិបតី ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com