អាមេរិកនិង​អារ៉ាប៊ីសាអូឌីតបើកមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងអំពើភេរវកម្មថ្មីមួយរួមគ្នា

អារ៉ាប៊ីសាអូឌីត ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងព្រះមហាក្សត្រ សាលម៉ាន់ នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបើកសម្ពោធមជ្ឈមណ្ឌលថ្មីមួយក្នុងទីក្រុងរីយ៉ាដនៃប្រទេសនេះ  កាលពីថ្ងៃអាទិត្យ ដើម្បីពិនិត្យ និងតាមដានព្រមទាំងប្រយុទ្ធប្រឆាំងអំពើជ្រុលនិយម ។

ទន្ទឹមនេះដែរលោក ត្រាំ និងក្រុមមេដឹកនាំតំបន់មួយចំនួនបានចូលទស្សនាមជ្ឈមណ្ឌលថ្មីសម្រាប់ប្រយុទ្ធប្រឆាំងមនោគមន៍វិជ្ជាជ្រុលនិយមក្នុងពិភពលោក ហើយក្នុងមជ្ឈមណ្ឌលនេះមានដាក់អេក្រង់កុំព្យូទ័រជាច្រើនដែលបង្ហាញពីសកម្មភាពជ្រុលនិយមតាមប្រព័ន្ធអ៊ីនធឺណិត ហើយក្នុងអេក្រង់កុំព្យូទ័រនីមួយៗគឺមានផ្ទុកកម្មវិធីវិភាគទិន្នន័យជាងពីររយទិន្នន័យ ៕

 

 

trump_us_saudi_arabia

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com