ដុតធូបសែនកុងម៉ាបង្ករជាអគ្គិសភ័យឆេះទាំងកណ្តាលយប់នៅជាប់ផ្សារស្ទឹងសែន

(កំពង់ធំ) ៖ អគ្គីភ័យបានឆាបឆេះទាំងកណ្តាលយប់បង្ករភាពភ្ញាក់ផ្អើល ដែលផ្តើមចេញពីជើងធូបកុងម៉ា ក្នុងផ្ទះប្រជាពលរដ្ឋ  ស្ថិតជាប់ផ្សារស្ទឹងសែន ខេត្តកំពង់ធំ ហើយអ្នកជិតខាងជួយអត្តរាគមន៍ជួយពន្លត់ទាន់។

 

សមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះដោយអគ្គីភ័យមាន ឈ្មោះ ជាវ ធីហៅ យីវ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន រងការខួចមធ្យមបានអ្នជិតខាងជួយពន្លត់ និងរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទាន់ពេលវេលា។

 

 

សមត្ថកិច្ចនគរបាល ក្រុងស្ទឹងសែន បានឱ្យដឹងថា មុខពេលកើតហេតុ  នៅវេលាម៉ោង ២១និង០៤នាទីយប់ថ្ងៃទី២១ ខែឧសភា   ឆ្នាំ២០១៧នេះ ខណៈពេលប្រជាពលរដ្ឋនាំគ្នាចូលសម្រាករៀងៗខ្លួន ស្រាប់តែពេលនោះ មានការភ្ញាក់ផ្អើលមានអគ្គីភ័យកើតឡើងក្នុងផ្ទះជនរងគ្រោះខាងលើ ទើបប្រជាពលរដ្ឋរស់នៅជិតខាង បាននាំគ្នាជួយបាច់ទឹកពន្លត់ និងហៅរថយន្តពន្លត់អគ្គីភ័យជួយអត្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាកុំអីនឹងក្លាយជាគ្រោះមហន្តរាយធ្ងន់ធ្ងរមិនខាន។

 

 

បន្ទាប់ពីមានករណីអគ្គីភ័យខាងលើ លោកឧត្ដមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ   ចុះបញ្ជាផ្ទាល់ដល់កម្លាំងនគរបាល ក្រុងស្ទឹងសែន ការិយាល័យពន្លត់អគ្គីភ័យខេត្តជួយបាញ់ទឹកពន្លត់ភ្លាមៗ មិនបណ្តាលឱ្យរងការខួចខាតធ្ងន់ធ្ងរទេ។

 

 

សមត្ថកិច្ចជំនាញអគ្គីភ័យខេត្តកំពង់ធំបញ្ជាក់ថា មូលហេតុដែលបង្ករឱ្យមានគ្រោះអគ្គីភ័យទាំងកណ្តាលអាធ្រាត្រនៅជាប់ផ្សារស្ទឹងសែននោះ បណ្តាលមកពីផ្ទះរងគ្រោះដុតភ្លើងធូបកុងម៉ារួចកើតចេញជាអគ្គីភ័តត៛ម្តង៕

photo_2017-05-22_08-46-34 photo_2017-05-22_08-46-55 photo_2017-05-22_08-47-39 photo_2017-05-22_08-47-46

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com