ខេត្តបន្ទាយមានជ័យគណបក្សប្រជាជនកម្ពុជាគគ្រឹកគគ្រេងជាងគេស្ទើរគ្រប់ឃុំសង្កាត់ ក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោតរក​សំឡេងឆ្នោត​

(បន្ទាយមានជ័យ)៖ រយៈពេលពីរថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៤ ឆ្នាំ២០១៧ នៅខេត្តបន្ទាយមានជ័យគណបក្សដែលឈានមុខគេក្នុងការឃោសនារកសំឡេងឆ្នោត គឺគណបក្សប្រជាជនកម្ពុជា បានបង្ហាញអ្នកគាំទ្រចូលរួម ហែយ៉ាងគគ្រឹកគ្រេងស្ទើរគ្រប់ឃុំសង្កាត់ទាំង៦៥នៃស្រុកក្រុងទាំងប្រាំបួនរបស់ខេត្ត ខណ:គណបក្សផ្សេងទៀត បានឃោសនាដង្ហែក្បួនទ្រង់ទ្រាយតូចៗ ចូលតាមកន្លុកគន្លៀត។

 

យោងតាមការអង្កេតពីមន្ត្រីគណបក្សនយោបាយ និងមន្ត្រីគណៈកម្មាធិការរៀបចំការវបោះឆ្នោតឃុំ សង្កាត់នៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមកាលវិភាគបែងចែកដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ សង្កាត់ គឺគេឃើញគណបក្សគណបក្សប្រជាជនកម្ពុជា ដែលដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយមានមនុស្សច្រើនជាងគេនៅថ្ងៃទី២ នៃយុទ្ធនាការនេះ។
ជាពិសេសនៅថ្ងៃដំបូង គណបក្សប្រជាជនកម្ពុជាបានបញ្ចេញសាច់ដុំបើកយុទ្ធនាការដង្ហែពេញមុខច្រើនជាងគេនៅស្ទើរគ្រប់ឃុំសង្កាត់ទាំង៦៥នៃស្រុកទាំង៩របស់ខេត្ត កាលពីថ្ងៃទី២០ ខែឧសភា ដែលជាថ្ងៃចាប់ផ្តើម រីឯគណបក្សដទៃទៀតបានដង្ហែក្បួនជាទ្រង់ទ្រាយតូចៗ តាមផ្លូវតូចធំជាពិសេសនៅក្រុងប៉ោយប៉ែតនៅ។

សូមបញ្ជក់ថាតាម ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានធ្វើកាលវិភាគបែងចែកវេន គឺគណបក្សនយោបាយទាំងប្រាំពីរ ដែលចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតបានចេញឃោសនាតាមលទ្ធភាព និងតាមមធ្យោបាយរបស់ខ្លួន។

គណបក្សទាំងប្រាំពីរនេះរួមមាន ប្រជាជនកម្ពុជា, សង្ក្រោះជាតិ, ហ្វ៊ុនសុិនបុិច, សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, ខ្មែររួមរួបជាតិ, អំណាចខ្មែរ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃដំបូង និងថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ ពុំមានព័ត៌មានពីបាតុភាព អសនិ្តសុខ និងគ្រោះថ្នាក់ក្នុងដំណើរការឃោសនានេះឡើយ។
នៅខេត្តបន្ទាយមានជ័យមានបេក្ខជនពេញសិទ្ធិ និងបម្រុងសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៦៥ឃុំ-សង្កាត់ ចំនួន៥២៤៤នាក់ ស្រី១៤៣៧នាក់៕

photo_2017-05-22_07-32-10 photo_2017-05-22_07-32-16 photo_2017-05-22_07-32-21 photo_2017-05-22_07-32-26 photo_2017-05-22_07-32-32 photo_2017-05-22_07-32-36

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com