កីឡាករ James Rodriguez យល់ព្រមផ្ទេរទៅលេងអោយ Manchester United

Colombia:​ វិទ្យុកូឡំប៊ី Radio Caracol បានរាយការណ៍ថា តារាបាល់ទាត់ Real Madrid កីឡាករ James Rodriguez បានយល់ព្រមរួចរាល់ហើយក្នុងការផ្ទេរទៅកាន់ក្លិបបិសាចក្រហមManchester United។
សេចក្តីរាយការណ៍បន្តអោយដឹងថា កិច្ចព្រមព្រៀងរវាង Rodriguez និងក្លិបយក្សអង់គ្លេសនេះនឹងប្រកាសជាសាធារណៈនៅពេលដែល La Liga បញ្ចប់រដូវកាលនេះ​ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។

Real Madrid មិនទាន់បានរៀបចំដើម្បីពិភាក្សាពីរឿងកីឡាករម្នាក់ៗនៅឡើយ រហូតដល់ចប់លីហ្គ និងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅ Cardiff ប៉ុន្តែកីឡាករកូឡំប៊ីរូបនេះហាក់ដូចជាផ្តល់សញ្ញាវិជ្ជមានដើម្បីលេងអោយក្រុមរបស់លោក Jose Mourinho។

Rodriguez មកលេងអោយ Real Madrid នៅឆ្នាំ២០១៤ បន្ទាប់ពីកីឡាកររូបនេះលេងបានយ៉ាងល្អក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប្រេស៊ីល២០១៤។

 

ការផ្លាស់ទៅលេងអោយបិសាចក្រហម ត្រូវគេគិតថាអាចមានតម្លៃប្រមាណ៦៤លានផោន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង