ឧកញ៉ា គង់ ក្រឹង កំពុងតែប្រើរូបភាពតូចតាច ដើម្បីដឹកឈើឆ្លងដែនចូលក្នុងទឹកដីវៀតណាម

(ក្រចេះ) ៖ លោកឧត្តមសេនីយ៍ គង់ ក្រឹង មេបញ្ជារការរងវរៈការពារព្រំដែនលេខ២០៤ ដែលបានទើបតែទទួលងារជាឧកញ៉ា ដោយសាជំនួញឈើ និងសត្វព្រៃនោះ កំពុងតែធ្វើសកម្មភាពប្រមូលទិញឈើតាមម៉ូតូ និងរថយន្ថតូចធំគ្រប់ប្រភេទ យកមកស្តុបទុក ដោយខុសច្បាប់នៅត្រង់ចំណុចក្រោលគោ ខាងក្រោយបន្ទាយទាហ៊ាន ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរៀបចំដឹកឆ្លងដែនចូលទៅលក់នៅក្នុងទឹកដីវៀតណាម។

 

មន្ត្រីយោធានៅក្នុងវរៈការពារព្រំដែនលេខ២០៤ បានបង្ហើបឲ្យដឹងថា លោក គង់ ក្រឹង អាចបន្តការងាររកស៊ីឈើខុសច្បាប់បាន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានការបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាប់ថ្នាក់ក្រោមដល់ថ្នាក់លើ។

 

ប្រជាពលរដ្នរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ មួយចំនួនបានស៊ីឈ្នួលដឹកជញ្ជូនឈើតាមម៉ូតូ ទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ដល់បន្ទាយយោធាវរៈការពារព្រំដែនលេខ២០៤ ដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ។

 

គេតែងតែសង្កេតឃើញមាន រថយន្តដឹកឈើតូចធំគ្រប់ប្រភេទ សម្រុកដឹកឈើអត់ច្បាប់ចេញពីខេត្តស្ទឹងត្រែងក្រចេះនឹងមណ្ឌលគីរី ហូរចូលទៅច្រករបៀងមួយកន្លែង ហៅថា ច្រករបៀងដេបី ដែលអង្គភាពលោក គង់ក្រឹង កំពុងគ្រប់គ្រង ដើម្បឆ្លងចូលទៅក្នុងទឹកដីប្រទេសវៀតណាម។

 

ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន Swift News ប្រចាំខេត្តក្រចេះបានរាយការណ៍ថា រថយន្តតូចធំគ្រប់ប្រភេទ រាប់សិបគ្រឿង ដែលសម្រុកដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តស្ទឹងត្រែងក្រចេះ និងមណ្ឌលគីរី កំពុងសកម្មដឹកឈើខុសច្បាប់យ៉ាងអនាធិប្បតេយ ចូលច្រករបៀងមួយ ដែលអ្នកស្រុកហៅថា ច្រកដេបី ស្ថិតនៅក្នុងឃុំពីរធ្នូ ស្រុកស្នួល រួចឆ្លងទៅប្រទេសវៀតណាម តាមច្រករបៀងដេបីនេះ ដែលជាច្រករបៀងកាន់កាប់ដោយ ឧកញ៉ា គង់ ក្រឹង មេឈ្មួញ រកស៊ីដឹកជញ្ជួនឈើយូរឆ្នាំមកហើយ ដោយដឹកឆ្លងទៅលក់ក្នុងប្រទេសទៅវៀតណាម។

 

ច្រករបៀននេះស្ថិននៅភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិវ៉ាលី។ លោក ឧកញ៉ា គង់ ក្រឹង ជាមន្ត្រីយោធាវរៈការពារព្រំដែនគោកលេខ២០៤ ភូមិភាគ២៕ (ផា អាណាន់)WhatsApp Image 2017-05-13 at 9.47.55 AM WhatsApp Image 2017-05-13 at 9.48.03 AM WhatsApp Image 2017-05-13 at 9.48.12 AM WhatsApp Image 2017-05-13 at 9.48.19 AM WhatsApp Image 2017-05-13 at 9.48.21 AM WhatsApp Image 2017-05-13 at 9.48.28 AM

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង