ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣១ខ្នងទទួលអំណោយពីសាខាកាកបាតក្រហមកម្ពុជា

(បន្ទាយមានជ័យ) ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣១ខ្នងទទួលអំណោយពីសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧នៅបរិវេណវត្តខ្វាយលិចស្ថិតភូមិខ្វាវលិចឃុំ.ស្រុកស្វាយចេក។

លោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖កាលពីកន្លងទៅថ្មីៗនេះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែងមាន៣១ខ្នងដែលប៉ះពាល់ចំនួនមាន៤ឃុំមាន១.ឃុំស្វាយចេកប៉ះពាល់ចំនួន២៦ខ្នង ២.ឃុំផ្គាំប៉ះពាល់ចនួន២ខ្នង ៣.ឃុំសារង្គប៉ះពាល់ចំនួន១ខ្នង៤.ស្លក្រាមប៉ះពាល់ចំនួន២ខ្នង។

លោកបានបញ្ជាក់ថា៖ក្រោយពេលទទួលព័ត៌មានហើយមន្ត្រីសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមាជ័យបាននាំយកអំណោយចេកជូនដល់ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែងចំនួន៣១ខ្នងទទួលអំណោយពីសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។ក្នុង១គ្រួសារទទួលអង្ក៣០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេសតូច ប្រេងឆា១លីត្រ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប សាប៊ូម្សៅ១គីឡូក្រាម មុង១ ភួយ១ ក្រមា១ សារុង១ តង់ផ្លាស់ស្ទិចសម្រាប់ផ្ទះខូចខាតធ្ងន់បាន១ផ្ទាំង។

លោកបានបញ្ជាក់ថា៖អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះមិនបានគឹតពីនិនាការនយោបាយនោះទេ គឺដោយបានយកចិត្តទុកដាក់ពីសម្តេចកិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ប្រជាពលរដ្ឋរងគ្រោះនៅកន្លែងណាកាកបាតក្រហមជួនដលកន្លែងដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះអោយបានទាន់ពេលវេលានេះជាគោលការមនុស្សធម៌របស់កាកបាតក្រហមកម្ពុជា៕

photo_2017-05-16_16-02-56 photo_2017-05-16_16-03-03 photo_2017-05-16_16-03-08 photo_2017-05-16_16-03-13 photo_2017-05-16_16-03-23 photo_2017-05-16_16-03-26

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង