បើហ៊ានប៉ះពាល់កូរ៉េខាងជើង អាមេរិកនឹងអន្តរាយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបង្ហាញថា គ្រាប់មីស៊ីលបាលីស្ទីកដែលកូ រ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃអាទិត្យទី១៤ខែឧសភាកន្លងទៅនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។
លោក គីម ជុងអ៊ុន មេដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើងបានព្រមានថា បើអាមេរិកហ៊ានប៉ះពាល់កូរ៉េខាងជើងសូម្បីតែបន្តិច អាមេរិកនឹងទទួលនូគ្រោះមហន្តរាយជាប្រវត្តិសាស្ត្រដោយអាវុធមហាប្រល័យរបស់កូរ៉េខាងជើង ។
យោងតាមអ្នកជំនាញផ្នែកបច្ចេកវិទ្យាមីស៊ីលរបស់អាមេរិកបានប៉ាន់ប្រមាណថា គ្រាប់ មីស៊ីលរបស់កូរ៉េខាងជើងដែលបានបាញ់បង្ហោះកាលពីថ្ងៃអាទិត្យកន្លងទៅ គឺមានសមត្ថភាព អាចហោះហើរដល់កោះ Guam អាមេរិក និងអាចកំទេចទីតាំងមូលដ្ឋានយោធាអាមេរិកទាំង អស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។
កូរ៉េខាងជើងបានអះអាងថាខ្លួនពិតជាបានបាញ់សាកល្បងមីស៊ីលប្រភេទថ្មីមែន ហើយ បាញ់បានដោយជោគជ័យថែមទៀតក្រោមការត្រួតពិនិត្យផ្ទាល់ពីលោកគឹម ជុងអ៊ុន ប្រមុខដឹក នាំវ័យក្មេងរបស់ប្រទេសឯកោមួយនេះ ។
កូរ៉េខាងជើងបានអះអាងទៀតថា គ្រាប់មីស៊ីលរបស់ខ្លួន អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង។ អាមេរិកនិងជប៉ុនបានទាមទារអោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់។ អ្នកជំនាញសុទ្ធតែយល់ស្របគ្នាថា មីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់មូលដ្ឆានយោធាអាមេរិក នៅប៉ាស៊ីហ្វិក ។
មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បង មុនទៅធ្លាក់នៅសមុទ្រក្បែររុស្ស៊ី បានហោះបានចំងាយដល់ជាង៧០០គីឡូម៉ែត្រ ប៉ុន្តែបើតាមទីក្រុងព្យុងយ៉ាង គឺហោះបានចំងាយ៧៨៧គីឡូម៉ែត្រ គឺឆ្ងាយគួរសម។ មីស៊ីលបានធ្លាក់នៅសមុទ្រមិនឆ្ងាយពីទឹកដីរុស្ស៊ីដែរទេ។ ក្រសួងការពារជាតិរុស្ស៊ីប្រាប់ថា មីស៊ីលនេះធ្លាក់នៅតែ៥០០គីឡូម៉ែត្រពីរុស្ស៊ីប៉ុណ្ណោះ។
កូរ៉េខាងជើងអះអាងថា មីស៊ីលនេះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង ហើយប្រា ប់ទៀតថា ជាម៉ូដែលបាលិស្ទីកយុទ្ធសាស្ត្រថ្មីដែលអាចបាញ់សម្រាប់រយៈចំងាយមធ្យម។ មីស៊ីលនេះមានឈ្មោះថា Hwasong-12 អាចជាមីស៊ីលដែលកូរ៉េខាងជើងដាក់បង្ហាញកាលពីខែមេសាកន្លងទៅ។ តាមកូរ៉េខាងជើង មីស៊ីលបាញ់ម្សិលមិញនេះ គឺហោះដល់កម្ពស់ជាង២០០០គីឡូម៉ែត្រពីដីឯណោះ។ កងទ័ពជប៉ុន និងកូរ៉េខាងត្បូងក៏សង្កេតឃើញថា មីស៊ីលនេះបានហោះកម្ពស់ខ្ពស់ដែរ។
អ្នកជំនាញច្រើននាក់បង្ហាញការយល់ឃើញស្របគ្នាថា មីស៊ីលនេះពិតជាអាចបាញ់រហូតដល់មូលដ្ឋានទ័ពអាមេរិកនៅប៉ាស៊ីហ្វិក។ ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលប្រភេទថ្មីនេះ តាមជ្រុងមុំខ្ពស់ដើម្បីកុំអោយប៉ះពាល់សុវត្ថិភាពសន្តិសុខប្រទេសជិតខាង។
មីស៊ីលបានហោះចំងាយជាង៧០០គីឡូម៉ែត្រមុនធ្លាក់ទៅសមុទ្រ តែក្រុមជំនាញថា បើកូរ៉េខាងជើងបាញ់ដោយប្រើជ្រុងមុំធម្មតា មីស៊ីលនេះ អាចហោះឆ្ងាយបាន៤០០០គីឡូម៉ែត្រជាងនេះទៀត ហើយអាចទៅដល់មូលដ្ឋានយោធាGuam របស់អាមេរិកនៅប៉ាស៊ីហ្វិក។
នេះសបង្ហាញពីការរីកចម្រើនរបស់កូរ៉េខាងជើងពិតប្រាកដណាស់។ ហេតុនេះហើយទើបអាមេរិក ជប៉ុន បារម្ភរហូតទាមទារអោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់ ដើម្បីពង្រឹងទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។
ទោះយ៉ាងនេះក្តី អ្នកជំនាញមួយចំនួនគិតថា កូរ៉េខាងជើងនៅមិនទាន់អាចបំពាក់ក្បា លគ្រាប់នុយក្លេអ៊ែរលើមីស៊ីលទេ។ការបាញ់មីស៊ីលរបស់ក្រុងព្យុ គឺជាការបាញ់សាកលើកទី២ គិតត្រឹមតែ១៥ថ្ងៃ។ កូរ៉េខាងជើងបាញ់មីស៊ីលនេះ គិតទៅ៤ថ្ងៃប៉ុណ្ណោះ ក្រោយលោកមូន ជេអ៊ីន ឡើងកាន់តំណែងប្រធានាធិបតីនៅកូរ៉េខាងត្បូង។
លោកមូន ជេអ៊ីន បានបរិហារថា ការបាញ់មីស៊ីលនេះ ជាការផ្គើនមិនចេះទទួលខុសត្រូវ។ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ចង់ចរចាជាមួយកូរ៉េខាងជើងមែន តែលោកព្រមានថា ការចរចាអាចធ្វើបាន លុះត្រាក្រុងព្យុងយ៉ាងផ្លាស់ប្តូរចរឹត។ ចិនបានសុំអោយគ្រប់ភាគីចេះអត់ធ្មត់ ទប់កំហឹងកុំអោយស្ថានការកាន់តែតានតឹងជាងនេះ។
កូរ៉េខាងជើងរងទណ្ឌកម្មអន្តរជាតិច្រើនដងហើយ តែនៅតែបន្តបាញ់សាកមីស៊ីលឥតឈប់។ គិតតាំងពីដើមឆ្នាំ២០១៦មក ក្រុងព្យុងយ៉ាងសាកល្បងនុយក្លេអ៊ែរ២ដងហើយ ហើយបើនិយាយពីមីស៊ីលគឺបាញ់ជាង១០ដើមដែរ។ តាមរយៈការបាញ់មីស៊ីលប្រភេទថ្មីកូរ៉េខាងជើងមិនមែនទើបតែគំរាមអាមេរិក រឺជប៉ុនជាលើកទីមួយទេ។
ប៉ុន្តែអាមេរិកក៏មិនចង់បណ្តោយក្រុងព្យុងយ៉ាងអោយបន្តគំរាមឥតឈប់ដូច្នេះដែរ។ ប្រធានាធិបតីអាមេរិកថ្មី លោកដូណាល់ ត្រាំ មិនចេះអត់ធ្មត់ដូចលោកអូបាម៉ា ប្រធានាធិបតីអាណត្តិមុនទេ។ លោកត្រាំ បញ្ជូនប្រព័ន្ធខែលមីស៊ីលការពារមីស៊ីលទៅដំឡើងដល់កូរ៉េខាងត្បូង សបង្ហាញថា លោកមិនខ្លាចនឹងប្រើធម៌ក្តៅជាមួយលោកគឹមជុងអ៊ុនទេ អោយតែគឺម ជុងអ៊ុនហ៊ានលេងសើមជាមួយលោកឥតឈប់។
ត្បិតថានៅពេលថ្មីៗនេះ លោកត្រាំ និងលោកគឺម ជុងអ៊ុន បន្ទន់ជំហរចង់ចរចាគ្នាមែនតែសម្រាប់អាមេរិក ការបាញ់មីស៊ីលនេះ គឺជាការគំរាមជាក់ស្តែងណាស់។ តាមរយៈការបាញ់មីស៊ីលម្សិលមិញ ក្រុងព្យុងយ៉ាងប្រហែលចង់បង្ហាញអានុភាពអាវុធប្រភេទថ្មី ទៅដល់អាមេរិក រឺកូរ៉េខាងត្បូង ដែលចង់បន្ទន់ជំហរចង់ចរចាជាមួយខ្លួន។
តែមេដឺកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន ក៏នៅតែបន្តផ្គើនគំរាមអាមេរិក ដោយចោទថា អាមេរិកដើរបំភ័យបណ្តាប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរ។ លោកគឹម ជុងអ៊ុន គំរាមថា បើអាមេរិកហ៊ានផ្គើនកូរ៉េខាងជើង អាមេរិកគេចមិនផុតពីមហន្តរាយប្រវត្តិសាស្ត្រទេ។ ដោយឡែក ពេលនេះ អាមេរិកអាចកំពុងឆ្លៀតបញ្ចុះបញ្ចូលរុស្ស៊ីអោយចូល ក្នុងខ្សែប្រយុទ្ធប្រឆាំងនឹងកូរ៉េខាងជើងជាមួយខ្លួនដែរ។
សេតវិមានបានអោយដឹងថា ការដែលមីស៊ីលទៅធ្លាក់ក្បែររុស្ស៊ី ធ្វើអោយលោកដូណាល់ ត្រាំគិតថា រុស្ស៊ីមិនអាចសប្បាយចិត្តទេ។ប៉ុន្តែរុស្ស៊ីប្រាប់ថា មីស៊ីលដែលកូរ៉េខាងជើងបាញ់ ម្សិលមិញនេះ មិនគ្រោះថ្នាក់ដល់ទឹកដីរុស្ស៊ីទេ។
បើយើងមើលពីភាគីជម្លោះ អាមេរិកនិងកូរ៉េខាងជើង នៅតែបន្តប្រឈមគ្នាផ្ទាល់មុខជាងគេ។ កន្លងមក កូរ៉េខាងជើងធ្លាប់ប្រាប់ថា ធ្វើការអភិវឌ្ឈន៍ផលិតគ្រាប់មីស៊ីល ក៏គឺដើម្បីការរស់រានរបស់ខ្លួនដែរ ដើម្បីទប់ទល់ការឈ្លានពានរបស់អាមេរិក។ កូរ៉េខាងជើងបញ្ជាក់ថា នេះមកពីអាមេរិកបង្ខំខ្លួនប៉ុណ្ណោះ។ អាមេរិកវិញប្រាប់ថា ដំឡើងខែលមីស៊ីល គឺដើម្បីប្រឈមនឹងកូរ៉េខាងជើង។ ស្ថានការណ៍តានតឹងឧបទ្វីបកូរ៉េប្រហែលពិបាករក ដំណោះស្រាយណាស់ បើគ្មានភាគីណាព្រមចុះចាញ់គ្នាយ៉ាងនេះ៕ IMG_0840IMG_0841

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង