សមិទ្ធផលដែលជាអំណោយរបស់សម្ដេចតេជោក្នុងស្រុកកូនមុំត្រូវបានសម្ភោធដាក់ឲ្យបើប្រាស់

(រតនគិរី) ៖ នៅស្រុកកូនមុំ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ បានធ្វើពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់នូវសួនច្បារមួយ ជាតំណាងឲ្យសមិទ្ធផលច្រើនទៀតក្នុងស្រុកកូនមុំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

 

ពីធីសម្ភោធ កាត់ខ្សែបូរណ៍ដាក់ឲ្យប្រើប្រាស់សួនច្បារនេះ ក្រោបអធិបតីភាព លោក លី ធុជ ទេសរដ្ឋមន្ត្រីជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ដែលការចូលយ៉ាងកុះករ ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកកូនប្រមាណជាជាង៥០០នាក់។

 

លោក ឈឿន ចាន់ធៀង អភិបាលស្រុកកូនមុំថា ស្រុកកូនមុំ ដែលជាស្រុកមួយបំបែកចេញពីស្រុកលំផាត់កាលពីឆ្នាំ១៩៨៧ ហើយស្រុកកូនមុំជាស្រុកមួយដាច់ស្រយ៉ាល និងក្រខ្សត់ជាងគេ តែត្រូវបានសម្ដេចតេជោ ព្រមទាំងសម្ដេចគតិព្រឹទ្ធបណ្ឌិត មានការគិតគូរ ផ្ដល់អំណោយដ៏ច្រើនលើសលប់ ទើបស្រុកកូនមុំ មានមុខមាត់ដូចសព្វថ្ងៃ។

លោកបន្តថា អំណោយដែលទទួលបានពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកន្លងមកមាន ផ្លូវលំ១៤ខ្សែ ទទឹងបួនម៉ែត្រ សរុបប្រវែង១១៣៦៩ម៉ែត្រ, ស្រះទឹក១២កន្លែង, អាងស្តុកមួយ, សាងសង់ទំនប់ទឹកមួយកន្លែង, ផ្ដល់ស៊ីទែនទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ចំណុះ មួយម៉ឺនលីត្រ ប្រាំស៊ីទែន, ចំណុះ បីពាន់លីត្រ ប្រាំមួយស៊ីទែន, ចំណុះ មួយពាន់លីត្រ មួយស៊ីទែន, ម៉ាស៊ីនបូមទឹកធុនតូច ២០គ្រឿង ព្រមទាំងទុយយោ ៣០ដុំ, កុំព្យូទ័រយួរដៃ(លែបថប)ចំនួន ប្រាំបួនគ្រឿង ,កំព្យូទ័រលើតុ បួនគ្រឿង, ម៉ាស៊ីនព្រីនធ័រ ១០គ្រឿង និងជួសជុលទាំងស្រុងនូវអាគារសាលាស្រុក ប្រក់ស័ង្កសីថ្មី មួយខ្នង ទំហំ ប្រាំបួនម៉ែត្រគុណ ១៩ម៉ែត្រ, ធ្វើរបង និងក្លោងទ្វារ ប្រវែង២១០ម៉ែត្រ, សាងសង់សាលប្រជុំសាលាស្រុក មួយខ្នង ទំហំ១៥ x ៨ ម៉ែត្រ, ដាំបង្គោលភ្លើង ១០បង្គោល ព្រមទាំងតអំពូលភ្លើង ២៤០អំពូល និងសួនច្បារ ដែលយើងសម្ភោធកាត់ខ្សែបូរណ៍ដាក់ឲ្យប្រើប្រាស់នៅពេល ជាតំណាងសមិទ្ធិផលទាំងអស់ ក្នុងស្រុកកូនមុំ។

លោកបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ ត្រូវចំណាយថវិការ របស់សម្ដេចអគ្គមហាសេនា ព្រមទាំងសម្ដេច គតិព្រឹទ្ធបណ្ឌិត សរុបជាទឹក អស់ ១២៤០លានរៀល។

 

ទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុកគ្រប់ជាន់ថ្នាក់ ដែលរួមសហការណ៍គ្នាអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចំរើនលើគ្រប់វិស័យគួរឲ្យមានមោទនៈ។

លោកបានសង្កត់ធ្ងន់ថា រយៈពេល៣៨ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ មកពីមានសុខសន្តិភាពនេះហើយ ទើបយើងអាចកសាង អភិវឌ្ឍន៍ប្រទេស ធ្វើឲ្យយើងមានអ្វីៗទាំងអស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ ព្រមសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

លោក បញ្ជាក់ថា យើងទាំងអស់គ្នា រីកដុះដាល កើតជាកូន ពូនជាចៅរយៈពេល៣៨ឆ្នាំ កន្លងមកនេះ បានសុខសន្តិភាព បៀបដូចជាយើងរស់ក្រោមម្លប់ឈើមួយដើមដែលមានអាយុកាល៣៨ឆ្នាំ ហើយដើមឈើនោះ ជាម្លប់ដ៏ត្រជាក់របស់ពួកយើងទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នា ត្រូវតែនាំគ្នាថែទាំ ស្រោចទឹកបន្ថែមជាបន្ត ដើម្បីឲ្យដើមឈើនេះ នៅជាម្លប់របស់យើងទាំងគ្នា និងកាន់តែជាម្លប់ដ៏ត្រចាក់លើសមុនទៀត។ ដែលយើងអាចនិយាយថា សម្ដេចតា ជាបីតាជាតិ បន្ទាប់ពីសម្ដេចតា ប្រទេសយើង មានសម្ដេចតេជោ ហ៊ុន សែន ជាបីតាសន្តិភាព បើមានសន្តិភាពយើងមានឳកាសកសាងប្រទេស៕

photo_2017-05-16_15-41-53 photo_2017-05-16_15-42-03 photo_2017-05-16_15-42-07 photo_2017-05-16_15-42-13 photo_2017-05-16_15-42-18 photo_2017-05-16_15-42-21 photo_2017-05-16_15-42-26 photo_2017-05-16_15-42-30

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង