ប្លន់បានសម្រេចនៅខណ្ឌចំការមន ឃាតករគេចខ្លួនបាត់ស្រម៉ោល

(ភ្នំពេញ) ៖ យុវជន២នាក់នាំគ្នាទៅនោមនៅមាត់ទន្លេក្បែស្ពាននាគភ្លោះកោះពេជ្រត្រូវជនសង្ស័យមានគ្នា៦ទៅ៧នាក់យកដាវសាំម៉ូរៃមកកាប់បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់រួចប្លន់យកម៉ូតូម៉ាននិចពណ៌សបានសម្រេចនាំគ្នាគេចខ្លួនបាត់ស្រម៉ោល។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧នៅចំណុចមាត់ទន្លេជិតស្ពាននាគកោះពេជ្រស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ អូរ សុផាន់ ណារ៉ាក់ ភេទប្រុសអាយុ២២ឆ្នាំ មុខរបធ្វើការនៅណាកាវើល។

គួបញ្ជាក់ថា ៖ នៅក្នុងទឹកដីខណ្ឌចំការមនសំបូរទៅដោយករណីឆក់និងប្លន់ណាស់តែសមត្ថកិច្ចមិនសូវយកចិត្តទុកដាក់ពង្រឹងសុវភាពឬក៏តាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសបានឡើយ។

ជាក់ស្ដែងដូចជាករណីនេះសមត្ថកិច្ចខណ្ឌចំការមនមិនត្រឹមតែមិនដុតដៃដុតជើងជួយរកម៉ូតូអោយជនរងគ្រោះវិញនោះទេបែជាទៅឈមើលកន្លែងកើតហេតុហើយស្ដីបន្ទោសទៅជនរងគ្រោះថាហេតុអ្វីបានជាមកនោមនៅកន្លែងស្ងាត់ទៅវិញនិងបានត្រឹមតែនាំជនរងគ្រោះអោយមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលទន្លេបាសាក់តែប៉ុណ្ណោះ៕

18446698_742949459211114_6449181184315341772_n 18447144_742949475877779_4562517851818385726_n 18447311_742949442544449_9024240622990323391_n 18485898_742949489211111_5774394830529496813_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង