ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣១ខ្នងទទួលអំណោយពីសាខាកាកបាតក្រហមកម្ពុជា

(បន្ទាយមានជ័យ) ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣១ខ្នងទទួលអំណោយពីសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នៅបរិវេណវត្តខ្វាយលិចស្ថិតភូមិខ្វាវលិចឃុំ/ស្រុកស្វាយចេក។

 

 

 

លោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កាលពីកន្លងទៅថ្មីៗនេះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែងមាន៣១ខ្នងដែលប៉ះពាល់ចំនួនមាន៤ឃុំមាន ទី១-ឃុំស្វាយចេកប៉ះពាល់ចំនួន២៦ខ្នង ទី២-ឃុំផ្គាំប៉ះពាល់ចនួន២ខ្នង ទី៣-ឃុំសារង្គប៉ះពាល់ចំនួន១ខ្នង និងទី៤-ស្លក្រាមប៉ះពាល់ចំនួន២ខ្នង។

 

 

 

លោកបានបញ្ជាក់ថា ក្រោយពេលទទួលព័ត៌មានហើយមន្ត្រីសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមាជ័យបាននាំយកអំណោយចេកជូនដល់ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែងចំនួន៣១ខ្នងទទួលអំណោយពីសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។ ក្នុងមួយគ្រួសារទទួលអង្ក៣០គីឡូក្រាម, ត្រីខ១០កំប៉ុង មី មួយកេសតូច, ប្រេងឆា មួយលីត្រ, ទឹកត្រីបីដប, ទឹកស៊ីអ៊ីវបីដប, សាប៊ូម្សៅ មួយគីឡូក្រាម, មុងមួយ, ភួយមួយ, ក្រមាមួយ, សារុងមួយ, តង់ផ្លាស់ស្ទិចសម្រាប់ផ្ទះខូចខាតធ្ងន់បានមួយផ្ទាំង។

 

 

លោកបានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះមិនបានគឹតពីនិន្នាកានយោបាយនោះទេ គឺដោយបានយកចិត្តទុកដាក់ពីសម្តេចកិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ប្រជាពលរដ្ឋរងគ្រោះនៅកន្លែងណាកាកបាតក្រហមជួនដល់កន្លែងដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលានេះជាគោលការមនុស្សធម៌របស់កាកបាតក្រហមកម្ពុជា ៕

CCCCCCC CCCCCCCC CCCCCCCCC CCCCCCCCCC CCCCCCCCCCC CCCCCCCCCCCC

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង