ការបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់លេង​ភ្នាល់​ជល់មាន់

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល បានចុះបង្ក្រាបសង្វៀនជល់មាន់ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១ និង ៣០នាទី នៅចំណុច ដីឡូត៍ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស ៦នាក់។

 

ជនសង្ស័យទាំង ៦នាក់ ទី១-ឈ្មោះ មុត ថុន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ,ទី២-ឈ្មោះ ស្រិុន រែន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឡាន ,ទី៣-ឈ្មោះ ឈុន លីផៃ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឡាន ,ទី៤-ឈ្មោះ វ៉ាន់ យូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ,ទី៥-ឈ្មោះ កុច សឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ និងទី៦-ឈ្មោះ សួន រុំចេក ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។

 
សមត្ថបានប្រាប់ថា វត្ថុតាងដកហូតរួមមាន មាន់ជល់ចំនួនមួយក្បាល ,ស្នោរព័ទ្ធធ្វើជាសង្វៀនជល់មាន់ ,ស្គុតរុំខ្នាយមាន់មួយចំនួន ,ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួនមួយ ,ប្រាក់រៀលចំនួន ២៣៥.០០០រៀល ,ខ្នាយមាន់ចំនួនមួយគូ។

 
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី។

IMG-20170516-WA0023

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង