ថ្ងៃក្តីស្រឡាញ់ ខាត់ សុឃីម កាដូផ្ទះវីឡាតឿដល់ឪពុកម្តាយ

(ភ្នំពេញ)៖ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬក៏ Valentine’s Day ដែលយុវវ័យកំពុងសប្បាយរីករាយនឹងការផ្តល់បាច់ផ្កា កាដូ ឬក៏បើកបង្ហាញបេះដូងស្នេហាឲ្យគ្នានោះ តែបើក្រឡេកមើលតារាពហុជំនាញអ្នកនាង ខាត់ សុឃីម វិញ បែរយកថ្ងៃដ៏ពិសេសនេះផ្តល់ក្តីរំភើបយ៉ាងខ្លាំងដល់ឪពុកម្តាយ ដោយរូបនាង និងស្វាមី បានប្រគល់ផ្ទះដ៏ស្រស់ស្អាតទើបនឹងធ្វើហើយជូនឪពុកម្តាយតែម្តង។

តារាដែលបានបណ្តែតជីវិតអ្នកដើរច្រៀងតាមរោងការរហូតក្លាយជាកំពូលតារាល្បីម្នាក់ អ្នកនាង ខាត់ សុឃីម សរសេរ និងបង្ហោះរូបនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ថ្ងៃ បុណ្យក្តីស្រលាញ់កូនទាំង២ សូមប្រគល់ផ្ទះ(ក្តីស្រលាញ់) ជូនម៉ែពុក ដែលជាក្តីស្រម៉ៃកូនតាំងតែពីយូរ កូនទាំង២នឹងចៅៗ សូមជូនពរពុក និងម៉ែ មានសុខភាពល្អ»។

តាមរយៈការបង្ហោះរបស់តារារូបនេះមិនត្រឹមជាការដឹងគុណតែប៉ុណ្ណោះទេ តែក៏ជាការបង្ហាញនូវសារអប់រំដ៏មានន័យនៅក្នុងថ្ងៃនៃក្តីស្រឡាញ់ផងដែរ។

តាមរយៈរូបភាពផ្ទះដ៏ស្រស់ស្អាតនេះ គេបានដឹងថា ជាគេហដ្ឋានថ្មីដែលរូបនាង និងស្វាមី លោក ផាណូ បានសាងសង់ថ្មី លើដីចាស់នៅឯដីមួយកន្លែងនៅភ្នំបាសិទ្ធ ដែលជាទីកំណើតរបស់នាង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com