កីឡាករ Odion Ighalo ហ្វឹកហាត់ឆ្ងាយពីគេ ដោយភ័យខ្លាចជំងឺ Covid-19

(អង់គ្លេស)៖ កីឡាករដែលទើបចុះហត្ថលេខាថ្មី Odion Ighalo ត្រូវដាក់ឱ្យហ្វឹកហាត់ឆ្ងាយពីកន្លែងហ្វឹកហាត់ផ្លូវការរបស់ Manchester United ដោយសារតែប្រុងប្រយ័ត្នក្រែងមានវីរួសឆ្លងមកពីចិន ជាកន្លែងដែលកីឡាកររូបនេះធ្លាប់លេង។

កីឡាករខ្សែប្រយុទ្ធជម្រើសជាតិនីហ្ស៊េរីយ៉ារូបនេះ ដែលផ្ទេរពីក្លិប Shanghai Shenhua មកលេងឱ្យបិសាចក្រហម Man Utd នៅថ្ងៃទី៣១ ខែមករា មិនធ្វើដំណើរជាមួយមិត្តរួមក្រុមទៅបោះជំរុំនៅអេស្ប៉ាញនោះទេ ដោយសារភ័យខ្លាចបញ្ហាជំងឺ Covid-19៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com