ចិន អូស្ត្រាលី កូរ៉េខាងត្បូង និងវៀតណាម ឡើងដល់វគ្គជម្រុះចុងក្រោយ រកកៅអីអូឡាំពិក

(អាស៊ី)៖ ក្រុមបាល់ទាត់នារីអូស្ត្រាលី បញ្ចប់នៅចំណាត់ថ្នាក់លេខ១ ក្នុងពូល B នៃការប្រកួតជម្រុះអូឡាំពិក ២០២០ បាល់ទាត់នារី ក្រោយស្មើចិន ១ទល់នឹង០ ម្សិលមិញនៅទីក្រុងស៊ីដនី។

ជំនួបនេះចិនជាអ្នកនាំមុខមុន ដោយគ្រាប់បាល់កីឡាការិនី Tang Jiali នាទីទី៨៦ ប៉ុន្តែមិនដល់៥នាទីបន្ទាប់ស្រួលបួលផង ម្ចាស់ផ្ទះអូស្ត្រាលីតាមស្មើដោយកីឡាការិនី Van Egmond។

ចំនែកពូល A ក្រុមដែលបានឡើងគឺក្រុមលេខ១ កូរ៉េខាងត្បូង ក្រោយ ពីរប្រកួត ឈ្នះទាំងពីរមាន៦​ពិន្ទុ និងវៀតណាម ពីរប្រកួតមាន៣ពិន្ទុ។

ដូច្នោះក្រុមបាល់ទាត់ស្ត្រីដែលបានឡើងទៅលេងវគ្គជម្រុះអូឡាំពិក ចុងក្រោយ មានកូរ៉េខាងត្បូង វៀតណាម អូស្ត្រាលី និងចិន។

សូមជម្រាបជូនថា៤ក្រុមនេះ ត្រូវចម្រាញ់យកតែពីរប្រទេសទេតំណាងទ្វីបអាស៊ី បូកនិងម្ចាស់ផ្ទះជប៉ុនទៅទីក្រុងតូក្យូ ដោយត្រូវលេងពីរជើង ហើយអ្នកឈ្នះពីរប្រទេសឡើង។

ការប្រកួតជម្រុះចុងក្រោយនេះលេងនៅថ្ងៃទី ៦ ខែមិនា ដោយកូរ៉េខាងត្បួង ជួបចិន និងអូស្ត្រាលី ជួបវៀតណាម ខណៈថ្ងៃទី១២ ខែមិនា លេងដូរទឹកវិញ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com