ប្រមុខអង្គការសុខភាពពិភពលោកថ្លែងអំណរគុណសម្តេចតេជោ ហ៊ុនសែន ដែលត្រួសត្រាយផ្លូវឱ្យនាវា Westerdam

(ស្វីស) ៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍Westerdam ចូលសំចត បន្ទាប់ពីនាវាដែលត្រូវបានបដិសេធដោយប្រទេសមួយចំនួន។

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា“ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជានិង នាយករដ្ឋមន្រ្តី ហ៊ុន សែនដែលបានត្រួសត្រាយផ្លូវសម្រាប់កប៉ាល់ Westerdam Cruise” ។

សូមជម្រាបថា នាវា Westerdam Cruise បានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាព្រដកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីប្រទេសចំនួន ៥ រួមមាន ហ្វ៊ីលីពីន កោះហ្គាម កោះតៃវ៉ាន់ ថៃនិងជប៉ុន បានបដិសេធមិនឲ្យនាវាចូលចតនៅកំពង់ផែសមុទ្ររបស់ពួកគេដើម្បីរំសាយអ្នកដំណើរប្រមាណ២០០០ នាក់នៅលើនោះឡើយ ក្រោមហេតុផលព្រួយបារម្ភពីវីរុសCOVID-19។

លោក Tedros បានចាត់ទុកថា អ្វីដែលកម្ពុជាបានធ្វើ គឺជាសកម្មភាពដែលបង្ហាញពីស្មារតីរួបរួមសាមគ្គី ស្របពេលពិភពលោកនៅតែមានច្រកចេញដើម្បីឈានទៅបញ្ចប់វត្តមាននៃវីរុស COVID-19 ។

តាមរយៈសារបង្ហោះនៅលើគណនី Twitter ផ្លូវការប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam… នេះជាសកម្មភាពមួយ ដើម្បីទប់ស្កាត់ភាពវិលវល់ និងអារម្មណ៍ភ័យខ្លាច»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com