ថៃហាមមិនឱ្យកប៉ាល់ដឹកអ្នកទេសចរជិត ១៥០០នាក់ចូលចតនៅបាងកក ដោយខ្លាចមានផ្ទុកវីរុសផ្លូវដង្ហើមថ្មី Covid-19

(ថៃ)៖ កប៉ាល់ដឹកអ្នកទេសចរឈ្មោះ Westerdam ត្រូវបានអាជ្ញាធរថៃបដិសេដមិនឱ្យចូលចតនៅផែរបស់ខ្លួន ខណៈកប៉ាល់មួយនេះក៏ត្រូវបានប្រទេសជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន មិនអនុញ្ញាតឱ្យចូលចតផងដែរ ដោយខ្លាចអ្នកទេសចរមានផ្ទុកជំងឺផ្លូវដង្ហើមថ្មីបង្កដោយវីរុស Covid-19 ដែលនេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ម្ចាស់កប៉ាល់ក្រុមហ៊ុន Holland America បានថ្លែងថា ពុំមានមូលហេតុដើម្បីជឿថាអ្នកទេសចរលើកប៉ាល់លោកមានផ្ទុកវីរុសនេះឡើយ ហើយបើតាមការគ្រោងទុក កប៉ាល់ Westerdam នឹងចូលចតផែនៅក្រុងបាងកក នាថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ។

កាលពីម្សិលមិញនេះ អាជ្ញាធរថៃបានជូនដំណឹងថាកប៉ាល់ Westerdam ដែលដឹកអ្នកទេសចរលើសពី១,៥០០នាក់ ពុំត្រូវបានអនុញ្ញាតឱ្យចូលចតនៅផែក្រុងបាងកកឡើយ ប៉ុន្ដែអាជ្ញាធរនឹងផ្ដល់ជូនប្រេង ថ្នាំសង្កូវ និងអាហារដល់កប៉ាល់។ ម្ចាស់កប៉ាល់បានបន្ដថា បច្ចុប្បន្នកប៉ាល់របស់ពុំត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកទេ ហើយក្រុមហ៊ុនកំពុងធ្វើការយ៉ាងសកម្មដើម្បីស្វែងរកដំណោះស្រាយចំពោះមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com