តួលេខហក់ឡើងជាលំដាប់៖ ជំងឺផ្លូវដង្ហើមថ្មីផ្ដាច់ជីវិតមនុស្សលើសពី៨០នាក់ ខណៈមានការឆ្លងជាង២,៧០០ករណីនៅចិន

(ប៉េកាំង)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមថ្មីបានកើនឡើងលើសពី៨០នាក់ និងជាង២,៧០០ករណីត្រូវបានបញ្ជាក់នៅទឹកដីចិនដីគោក ខណៈវីរុសកំពុងបន្តរាលដាលពាសពេញទ្វីបអាស៊ី និងនៅទូទាំងពិភពលោក។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន CNN។

ស្របពេលជាមួយគ្នានេះដែរ ប្រជាជនចិនជាង៦០លាននាក់កំពុងរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីការរិតត្បិតការធ្វើដំណើរពីសំណាក់អាជ្ញាធរមូលដ្ឋាន ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសនេះកំពុងព្យាយាមស្វែងរកដំណោះស្រាយចំពោះមុខ។

ចំពោះការរីករាលដាលទូទាំងពិភពលោក មានករណីដែលត្រូវបានបញ្ជាក់ចំនួនជាង៥០ករណី ដែលក្នុងនោះយ៉ាងហោចណាស់មាន៥ករណីកំពុងកើតឡើងនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្នុងសន្និសីទកាសែតនៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានប្រកាសពីករណីវីរុសកូរ៉ូណាដំបូងបំផុតក្នុងប្រទេសកម្ពុជា។ លោកថ្លែងថា វិទ្យាស្ថាន Pasteur ទើបតែបានបញ្ជាក់នៅរសៀលម៉ោង ៣ ថ្ងៃនេះថា បុរសជនជាតិចិនម្នាក់ អាយុ ៦០ឆ្នាំ ដែលបានធ្វើដំណើរមក ពី ទីក្រុងវូហាន ចូល មក ខេត្ត ព្រះសីហនុ ក្នុងប្រទេស កម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានផ្ទុកមេរោគជំងឺផ្លូវដង្ហើមប្រភេទថ្មី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង