TOP NEWS: ក្រសួងអប់រំ ដាក់ចេញវិធានការ៩ចំណុចបង្ការជំងឺរលាកសួតវីរុសកូរ៉ូណាថ្មីនៅតាមគ្រឹះស្ថានសិក្សា ឆ្លើយតបនឹងការព្រួយបារម្ភរបស់អាណាព្យាបាល

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះចំនួនអ្នកស្លាប់ដោយជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី(2019-nCoV)បានកើនឡើងដល់ ៨០ នាក់និងជាង ២.៧០០ករណីត្រូវបានបញ្ជាក់ថាឆ្លងនៅក្នុងប្រទេសចិន ខណៈដែលវីរុសនេះកំពុងបន្តរីករាលដាលពីទីក្រុងវ៉ូហាន់ ទៅពាសពេញទ្វីបអាស៊ីនិងនៅលើពិភពលោក។ វត្តមាននៃអ្នកឆ្លវីរុសកូរ៉ូណាថ្មី(2019-nCoV)ត្រូវបានបញ្ជាក់ចំនួនជាង ៥០ ករណីនៅក្នុងប្រទេស១៣ផ្សេងទៀត ក្រៅពីប្រទេសចិន ខណៈសហរដ្ឋអាមេរិក ទើបរកឃើញ ៥ករណី និងកម្ពុជា ១ករណី។

ឈានមកដល់យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ
ក្រសួងសុខាភិបាលម្ពុជា បានប្រកាសជាផ្លូវការថា គិតមកត្រឹមម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស មានអាយុ ៦០ឆ្នាំ ដែលធ្វើដំណើរមកពីទីក្រុងវូហាន។

ស្របគ្នានឹងការរកឃើញករណីឆ្លងនៅកម្ពុជានេះដែរដើម្បីទប់ស្កាត់ការព្រួយបារម្ភរបស់អាណាព្យាបាល ដែលមិនចង់បញ្ជូនកូនទៅសាលារៀននោះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញនូវសេចក្ដីណែនាំ ស្តីពីការអនុវត្តវិធានការការបង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី(2019-nCoV)នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន។

សូមអានសេចក្ដីណែនាំស្តីពីការអនុវត្តវិធានការការបង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី(2019-nCoV)នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន ស៊ដែល Swift News ទើបទទួលបានមុននេះ ៖

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង