រយៈពេល១ខែ អាជ្ញាធរច្រកព្រំដែនប៉ោយប៉ែត ចែកម៉ាស់ Free ១លានបន្ទះ ដល់ពលរដ្ឋ

(បន្ទាយមានជ័យ)៖ នៅ​ព្រឹក​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរច្រក​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​បានចាប់ផ្តើម​ចែក​ម៉ាសការពារសុវត្ថិភាពពីការឆ្លងជំងឺផ្លូវដង្ហើម Coronaដល់បងប្អូនប្រជាពលរដ្ឋរយៈពេលពេញ១ខែដែលមានម៉ាសត្រៀមសម្រាប់ចែកប្រមាណជាង១​លាន​ម៉ាស។

សូម​បញ្ជាក់ថា ជំងឺផ្លូវដង្ហើម Corona គិតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ អត្រាអ្នកស្លាប់នៅក្នងប្រទេសចិន បានកើនដល់៨០នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើងរាប់ពាន់នាក់។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ីបានឲ្យដឹងថា អ្នកជំងឺ២៤អ្នកទៀត នៅខេត្តហ៊ូប៊ី បានស្លាប់ នៅព្រឹកនេះ ចំណែកអត្រាអ្នកឆ្លងមេរោគ កើនដល់២៥០០ករណី។

កាលពីម្សិលមិញ មន្ដ្រីសហរដ្ឋអាមេរិកបានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលកំពុងរៀបចំជើងហោះហើរពិសេសមួយ ដើម្បីជម្លៀសមន្ដ្រីទូតចេញពីទីក្រុងវូហាន ប្រទេសចិន ដែលជាទីតាំងជំងឺផ្លូវដង្ហើមប្រភេទថ្មីបានផ្ទុះឡើង ហើយបច្ចុប្បន្នការធ្វើដំណើរចេញចូលកំពុងស្ថិតក្រោមការរិតត្បិតយ៉ាងតឹងរឹង។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN។

(Swift News ពេជ្រ វុឌ្ឍា)


 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង