សម្តេច​តេ​ជោ ហ៊ុន សែន​៖ សន្តិភាព ផ្តល់ឱកាស​ឱ្យ​យើង​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ និង​បុណ្យ​សាសនា​តូចធំ ទៅតាម​ជំនឿ​ទំនៀមទម្លាប់​ប្រពៃណី ដោយ​គ្មាន​ការភ័យខ្លាច​!

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ដែលជា​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​អរគុណ​សន្តិភាព​។ សន្តិភាព ដែល​សម្តេច​តេ​ជោ លើកឡើងថា ផ្តល់ឱកាស​ឱ្យ​យើង​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ និង​បុណ្យ​សាសនា​តូចធំ ទៅតាម​ជំនឿ​ទំនៀមទម្លាប់​ប្រពៃណី ដោយ​គ្មាន​ការបារម្ភ​ភ័យខ្លាច​។​

​ក្នុង​សារ​ប្រចាំថ្ងៃ​លើ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ថ្ងៃ​សៅរ៍ ទី​២៥ នេះ គឺជា​ថ្ងៃទី​១ នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន (២៥,២៦,២៧) ដែល​តាម​ធម្មតា គឺ​បងប្អូន​សម្រាក​ពី​ការងារ​ជួបជុំ​ក្រុមគ្រួសារ​និង​ធ្វើដំណើរ​កំសាន្ត​សប្បាយ​នៅតាម​ខេត្ត តាម​តំបន់​មណី​យ​ដ្ឋា​ន និង​ក្រៅប្រទេស​ជាដើម​។ សន្តិភាព បានផ្តល់​ឱកាស​អោយ​យើង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ និង​បុណ្យ​សាសនា​តូចធំ ទៅតាម​ជំនឿ​ទំនៀមទម្លាប់​ប្រពៃណី នៅក្នុង​ប្រទេស ដោយ​គ្មាន​ការបារម្ភ​ភ័យខ្លាច​។ សូម​ជូនពរ​បងប្អូន​បាន​សប្បាយរីករាយ និង​ជួបតែ​លាភ​សំណាងល្អ​ហេង​ហេង នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ២០២០​។ អរគុណ​សន្តិភាព​»៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង