ខេត្តកំពង់ស្ពឺស្រូបទាញយក​គម្រោង​រោងចក្រថ្មី​មួយបន្ថែមទៀត​ មានទំហំ​វិនិយោគ​ជិត​ ១១លានដុល្លារ​

(ភ្នំពេញ)៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ប្រើទុនវិនិយោគជិត១១លានដុល្លារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តជាផ្លូវការហើយ​។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមករានេះ បានឲ្យដឹងថា តាម​សំណើ​សុំវិនិយោគលើ​គម្រោង​បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “K.Y ODYSSEY GARMENT CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាមេរិក និង​អាចបង្កើតការងារបានចំនួន ១.៧៩៧កន្លែង៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង