អគ្គិភ័យលេបប្របាក់ផ្ទះឈើបុរាណមួយខ្នងនិងទូរស័ព្ទទំនើបរាប់រយគ្រឿងនៅកណ្តាលក្រុងស្ទឹងត្រែង

(ស្ទឹងត្រែង)៖ យោងតាមសេចក្តីរាយការណ៍បាត់ខំពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា កាលពីម៉ោងជាង ៥រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ផ្ទះឈើបុរាណមួយខ្នង នៅកណ្តាលក្រុងស្ទឹងត្រែង ត្រូវភ្លើងឆេះស្ទើទាំងស្រុង ដែលនៅសល់តែគ្រោងឆ្អឹងផ្ទះ។

សូមបញ្ជាក់ថា ផ្ទះឈើខាងលើសាងសង់ឡើងជាតាមរបៀបផ្ទះបុរាណ ខ្ពស់ផុតពីដី ប្រក់ក្បឿងបីខ្នង ត្រូវបានម្ចាស់ជួលអោយ ក្រុមអ្នកលក់ទូរស័ព្ទចល័ត ដែលទូរសព្ទទាំងនោះត្រូវបានដាក់លក់ក្នុងទូតាំងលម្អដោយភ្លឿងអគ្គិសនីព័ទ្ធជុំវិញ និងមានបិតឡូហ្គោ ដែលធ្វើពីជ័រនិងស្នោផងដែរ។

បើតាមអ្នកឃើញហេតុការនៅជិតនោះបាននិយាយថា ដំបូងគេឃើញភ្លើងបានឆេះចេញពីកន្លែងលក់ទូរស័ព្ទនោះ ហើយបន្តឆេះរាលដាលតែម្តង។

បើតាមការសន្និដ្ឋានជាដំបូងរបស់សមត្ថកិច្ចឱ្យដឹងថា ភ្លើងឆេះផ្ទះនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើងច្រើនជាង ប៉ុន្តែ ពុំប្រាកដថាទុស្សេចេញពីចំណុចណានៅឡើយទេ រង់ចាំការស្រាវជ្រាវនៅពេលក្រោយ។

ករណីផ្ទះឆេះនេះ គេនៅមិនទាន់ដឹងថា បើគិតជាទឹកប្រាក់អស់ចំនួនប៉ុន្មាននៅឡើយទេ។

ចំណែកសមត្ថកិច្ចក៏បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង រួមទាំងរថយន្តឯកជនដឹកទឹកលក់ ក៏នាំគ្នាមកជួយអន្តរាគមន៍ផងដែរ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង