ប្រជាពលរដ្ឋ នៅ​ភ្នំពេញ អាច​បង់ថ្លៃ​សំរាម តាម​ធនាគារ អេស៊ីលីដា ចាប់ពី​ខែកុម្ភៈ​តទៅ​ហើយ​!

(​ភ្នំពេញ​)៖ លោកអ្នក អាច​បង់ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ អេស៊ីលីដា​ទាន់​ចិត្ត និង​បញ្ជរ​ធនាគារ អេស៊ីលីដា ដោយ​ប្រើប្រាស់​លេខ​សម្គាល់​អតិថិជន (ID) ដូច​នៅក្នុង​វិក្កយបត្រ​អគ្គីសនី​របស់លោក​អ្នក នៅ​រៀងរាល់​ថ្ងៃទី​១ ដល់ ទី​១៥ នៃ​ខែ​នីមួយៗ ចាប់​ខែកុម្ភៈ ឆ្នាំ​២០២០ តទៅ​។ https://www.acledabank.com.kh/kh/khm/md_ln20200108​។​

​សេវា​អេស៊ីលីដា​ទាន់​ចិត្ត លោកអ្នក​អាចធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​គ្រប់​ប្រភេទ នៅក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក​។ សូម​ទាញយក កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត (ACLEDA ToanChet) ពី​៖
• App Store (iOS/iPhone): goo.gl/Kmhojx
• Play Store (Android Phone): goo.gl/ATZcyb

​ព័ត៌មាន​បន្ថែម​៖ https://www.acledabank.com.kh/kh/khm/ps_ebacledatoanchet

​សូម​រម្លឹកថា ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ តទៅ រាជរដ្ឋាភិបាល បានសម្រេច​ដក​វិ​ក័យ​ប​ត្រ​សំរាម ចេញពី​វិ​ក័យ​ប​ត្រ​អគ្គិសនី សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​។ ក្នុងនោះ សាលា​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​ជូនដំណឹង​អំពី​ការបង់ថ្លៃ​សំរាម ត្រូវ​ទូទាត់​តាម​ប្រព័ន្ធ​សេវា​អេ​ឡិច​ត្រូ​និ​ច រួមមាន​៖ តាម​សេវា E-Money, True Money, លី​ហួរ​វេរ​លុយ​, PiPay, ដា​រា​ផេ និង​តាម​ប្រព័ន្ធ​ធនាគារ​អេស៊ីលីដា​។​

​វិធានការ​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង ខណៈដែល​កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដកហូត​អាជ្ញា​បណ្ណ ឈប់​ឲ្យ​ក្រុមហ៊ុន ស៊ិន​ទ្រី ប្រមូល​សំរាម និង​យក​ថ្លៃ​សេវា​ផ្តាច់មុខ​តែឯង​ទៀតហើយ នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារតែ​ដំណើរការ​ប្រតិបត្តិការ​កន្លងមក មិនទាន់​ពេលវេលា ព្រោះតែ​ភ្នំពេញ​សព្វថ្ងៃ ពង្រីក​វិសាលភាព​ធំ​ជាង​មុន និង​កំណើន​អ្នករស់នៅ​ច្រើនជាង​មុន ធ្វើ​ឲ្យ​សំរាម​ក៏មាន​ច្រើនជាង​មុន​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​បង្កើត «​រដ្ឋាករ​ស្វ័យ​យ័​ត​គ្រប់គ្រង​សំរាម និង​សំណង់​រឹង រាជធានី​ភ្នំពេញ​» ដើម្បី​គ្រប់គ្រង​សំរាម ជំនួស​ក្រុមហ៊ុន​ស៊ិន​ទ្រី​។ តែ​ក្នុង​រយៈពេល​អន្តរកាល​នេះ ក្រុមហ៊ុន​ស៊ិន​ទ្រី សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​បន្ត​ដឹកជញ្ជូន​សំរាម មុននឹង​រៀបចំ​ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាងហោចណាស់ ៤​ក្រុមហ៊ុន ដេញថ្លៃ​គ្រប់គ្រង និង​ប្រមូល​សំរាម នៅ ៤​តំបន់ ក្នុង​ទូទាំង​រាជធានី​ភ្នំពេញ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង