AFC CUP: ព្រះខ័នរាជស្វាយរៀង ឈ្នះក្លិបឡាវ Master7 ក្នុងការប្រកួត Playoff

(កម្ពុជា)៖ ក្លិបបាល់ទាត់ជើងឯកលីហ្គកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង កំពុងនាំមុខគូប្រកួត Master7 មកប្រទេសឡាវ ក្រោយឈ្នះ ៤ទល់នឹង១ ការប្រកួត AFC Cup-Playoff ជើងទី១ យប់ថ្ងៃពុធ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ជំនួបនេះតង់ទី១ ព្រះខ័នរាជស្វាយរៀង នាំមុខ ២ទល់នឹង១ ដែលពីរគ្រាប់របស់ម្ចាស់ផ្ទះកើតឡើងដោយកីឡាករ ហួយ ផល្លីន និង Marie Privat ខណៈ Master7 រកបានដោយអតីតកីឡាខ្សែប្រយុទ្ធក្លិប គីរីវង់សុខសែនជ័យ Souleymane Coulibaly។

តង់ទី២ កីឡាករ កាម៉ារួន Privat និង ផល្លីន រកបានម្នាក់មួយគ្រាប់បន្ថែមទៀត ឱ្យព្រះខ័នរាជស្វាយរៀង ឈ្នះ ៤ទល់នឹង១ មុនជួបគ្នាជើងទី២ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅប្រទេសឡាវ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង