ឧកញ៉ា ម៉ុង ឬទ្ធី ដឹកនាំកិច្ចប្រជុំប្រមូលកង្វល់ពីវិស័យឯកជនលើផ្នែក «កសិកម្មនិងកសិឧស្សាហកម្ម»ដាក់ជូនរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារទី១ «កសិកម្ម និងកសិឧស្សាហកម្ម» ផ្នែកឯកជននៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុមការងារទី១ «កសិកម្ម និងកសិឧស្សាហកម្ម»។

កិច្ចប្រជុំក្រុមការងារទី១ផ្នែកឯកជន «កសិកម្ម និងកសិឧស្សាហកម្ម» នៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន នារសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០២:៣០នាទីរសៀល ក៏មានវត្ត ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន, បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារទី១ ផ្នែកឯកជន, ឧកញ៉ា តែ តាំងប័រ សហប្រធានក្រុមការងារទី៣ ផ្នែកឯកជន, ឧកញ៉ា តាន់ គឺមមេង សហប្រធានក្រុមការងារទី ១២ ផ្នែកឯកជន, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍កៅស៊ូនៅកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនឹង ក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្មជាច្រើនរូបទៀត។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សា និងប្រមូលយកនូវបញ្ហាប្រឈម និងកង្វល់នានារបស់ផ្នែកឯកជន ទាក់ទងទៅនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីដាក់ចូលទៅក្នុងកិច្ចប្រជុំ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាលនាពេលខាងមុខ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង