អ្នកឧកញ៉ា គិត ម៉េង ទទួលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មីប្រពៃណីចិន ពីប្រធាននិងសមាជិក-សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្ត

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និង ជូនពរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២០ ពីប្រធាន និង សមាជិក-សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្ត នាថ្ងៃអង្គារ ទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជិតចូលមកដល់។

នៅក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានសំណេះសំណាល និង ផ្តល់ជាអនុសាន៍ដល់ប្រធាន និង សមាជិក-សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្ត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសភាពាណិជ្ជកម្មកម្ពុជា ឲ្យមានការរីកចម្រើន ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពង្រឹងកម្លាំងសេដ្ឋកិច្ច បង្កើនចំណូលជាតិ និងពង្រីកបង្កើតការងារ ដល់ប្រជាជន៕SN-ពុទ្ធិរៈ


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង