សៀងហៃ៖ ចំនួនមនុស្សស្លាប់កើនឡើងដល់៤នាក់ហើយដោយវីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មី

ក្រុមអាជ្ញាធរសុខភាពរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃអង្គារ ទី២១ ខែមករានេះថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤នាក់ហើយនៅក្នុងប្រទេសនេះ ដោយការឆ្លងវីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មីប្រភេទ Coronavirus ដែលនេះបើយោងតាម Nasdaq ។

ក្រុមអាជ្ញាធរដដែលបានបន្តថា គិតត្រឹមថ្ងៃចន្ទ ទី២០ ខែមករានេះ មនុស្សចំនួន២២៣នាក់បានឆ្លងវីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មីប្រភេទ Coronavirus រួចជាស្រេចទៅហើយ ដែលអ្នកជម្ងឺភាគច្រើននៅទីក្រុង វូហាន (Wuhan) ភាគកណ្តាលនៃប្រទេសចិន ។

នៅថ្ងៃពុធ ទី២២ ស្អែកនេះ ក្រសួងសុខាភិបាលចិន នឹងជួបប្រជុំជាមួយអង្គការសុខភាពពិភពលោក WHO ដើម្បីពិចារណាថាតើគួរប្រកាសអាសន្នជាលក្ខណៈអន្តរជាតិឫអត់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃវីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មីប្រភេទ Coronavirus នេះ ៕លីលី

People wearing masks are pictured on the subway in Beijing, China January 21, 2020. REUTERS/Jason Lee


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង