ស្អែកព្រះខ័នរាជ ប្រកួតជាមួយក្លិបឡាវ Master7 ការប្រកួត AFC Cup Play-off

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លិបបាល់ទាត់អាជីពកម្រិតទី២អាស៊ី ២០២០វគ្គជម្រុះ (AFC Cup-Play Off) ចាប់ផ្តើមការប្រកួតនៅថ្ងៃស្អែកនេះហើយ ដោយក្រុមជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយជើងឯករងឡាវ។

ការប្រកួតជើងទី១នេះធ្វើនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦និង០០នាទីល្ងាច ខណៈជើងទី២ លេងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ខាងមុខ។ ក្លិបណាឈ្នះទាំងពីរជើងបានឡើងទៅលេងក្នុងពូល G ជាមួយក្លិបប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី។

យោងតាមប្រភពពីក្លិបព្រះខ័នរាជឱ្យដឹងថា សំបុត្រចូលរួមប្រកួត AFC Cup Playoff Round នឹងដាក់លក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង ៨ ព្រឹកថ្ងៃពុធទី ២២ ខែមករា – ចំណាយត្រឹមតែ ១០,០០០៛ រៀលប៉ុណ្ណោះ ។

ក្នុងតំបន់អាស៊ាននេះ ក្រៅពីការប្រកួតវាងក្លិបកម្ពុជា និងឡាវ នៅមានការប្រកួត របស់ក្លិបទីម័រខាងកើត Lalenok United ជាមួយក្លិប PSM Makassar របស់ឥណ្ឌូនេស៊ី និងក្លិប ព្រុយណេ Indera ជាមួយYangon United របស់ភូមា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង