នៅស្រុកបាទី ខេត្តតាកែវ, កម្មកររោងចក្រកាត់ដេរជិត៤០ដួលសន្លប់

(តាកែវ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ កម្មកររោងចក្រកាត់ដេរ នៅក្នុងស្រុកបាទី ខេត្តតាកែវ ជិត៤០នាក់ បានដួលសន្លប់ នៅពេលបំពេញការងារ។

លោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងថា កម្មករដួលសន្លប់នេះ កើតឡើងនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងរោងចក្រកាត់ដេរ ឈ្មោះ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្នក្រុមកម្មករ កម្មការនី ដែលដួលសន្លប់នេះត្រូវបានអាជ្ញាធរស្រុកបាទី ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង