តេអ៊ីរ៉ង់៖ មេទ័ពថ្មីរបស់ប្រទេសអ៊ីរ៉ង់ប្រកាសសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍ កាសេម សូឡីម៉ានី

ទូរទស្សន៍ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតាបានផ្សព្វផ្សាយថា ឧត្តមសេនីយ៍ អ៊ីស្មាអ៊ីល ហ្កាអានី (Esmail Qaani) ប្រមុខដឹកនាំកងកម្លាំងសម្រាំងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលទើបត្រូវបានតែងតាំងថ្មីបានប្រកាស កាលពីថ្ងៃចន្ទ ទី២០ ខែមករានេះ ក្នុងការសងសឹកជូនឧត្តមសេនីយ៍ កាសេម សូឡីម៉ានី (Qassem SoleimanI) ដែលត្រូវបានសម្លាប់ ។

ឧត្តមសេនីយ៍ អ៊ីស្មាអ៊ីល ហ្កាអានី បានថ្លែងថា សហរដ្ឋអាមេរិកបានប្រើប្រាស់មធ្យោបាយដ៏កំសាកដោយលួចវាយប្រហារសម្លាប់ឧត្តមសេនីយ៍ កាសេម សូឡីម៉ានី នៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣ខែមករា ឆ្នាំ២០២០នេះ ហើយអ៊ីរ៉ង់នឹងសងសឹកអាមេរិកវិញតាមមធ្យោបាយដូចគ្នា ។

សូមបញ្ជាក់ជូនថា កងកម្លាំងសម្រាំងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គឺជាកងកម្លាំងទ័ពមួយកងស្លៀកពាក់ប៉ារ៉ា ដែលមានកងទ័ពប្រមាណជាង១២៥០០០នាក់ និងជាកងទ័ពដែលគ្រប់គ្រងដោយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុឡា អាលី ខាមេនី (Ayatolah Ali Khamenei) ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង