លោកជំទាវ ម៉ែន សំអន៖ ​ទោះបីមានស្ថាប័នច្រើនការងារត្រួតគ្នាក៏ដោយ​ តែត្រូវកែទស្សនៈពី​ «ការងារត្រួតគ្នា» ទៅជា​ «ការងារបំពេញបន្ថែមគ្នា​ទៅវិញទៅមក​»

(ភ្នំពេញ)៖ ទោះជាមានស្ថាប័នច្រើន មានភារកិច្ចស្រដៀងគ្នា ឬត្រួតគ្នាក៏ដោយ យើងត្រូវតែពន្យល់ពីសារៈសំខាន់នៃការងារអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិ្យ ជំរុញអភិបាលកិច្ច និងប្រសិទ្ធភាពការងារ ដល់ស្ថាប័នផ្សេងៗទៀត ឱ្យយល់ និងត្រូវកែទស្សនៈ ដែលខុសឆ្គងពី «ការងារត្រួតគ្នា» ទៅជា «ការងារបំពេញបន្ថែមគ្នាទៅវិញទៅមក» ដើម្បីរាជរដ្ឋាភិបាលតែមួយ។

ខាងលើនេះជាការលើកឡើងរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងផែនការទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង