ក្រុមហ៊ុន ប៊ី​អេស លែ​ន អេ​ន ហូ​ម ជា​ផ្នែក​មួយ​ចូលរួម​អភិវឌ្ឍ​ន៍​ខេត្ត​ព្រះសីហនុ ​ឱ្យ​កាន់តែ​ប្រសើរឡើង​​

(ខេត្តព្រះសីហនុ)៖ ជាការ​កត់សម្គាល់ នៅ​ខេត្ត​ព្រះសីហនុ ​កំពុងមាន​ការរីកចម្រើន និង​អភិវឌ្ឍន៍​ខ្លាំង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ​ផ្លូវ ៣៤ ខ្សែ​ ដែល​សាងសង់​បាន​ជាង​៣០​ភាគរយ ផ្លូវ​ល្បឿន​លឿន (Expressway) ផ្លូវដែក (The Royal Railway) ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ផ្លូវ​សូត្រ​ពាណិជ្ជកម្ម​អន្តរជាតិ (​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ​) អាកាស​យាន្ត​ដ្ឋា​ន​ធំជាងគេ​នៅ​កម្ពុជា និង​កំពង់ផែ​ពាណិជ្ជកម្ម​អន្តរជាតិ​ទឹក​ជ្រៅ ក៏ដូចជា ​វត្តមាន​អគារ​ខ្ពស់ៗ រួមទាំង​ខុន​ដូ​ទំនើបៗ​ដែលជា​គោលដៅ​វិនិយោគ​លើ​គ្រប់​ពហុ​វិស័យ​។

ភាព​រីកចម្រើន​នៃ​សំណង់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​ អាច​កើតមាន​ទៅបាន ក៏​ដោយសារ​ប្រទេសជាតិ ​មាន​សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ កិច្ចសហប្រតិបត្តិការ​ជាតិ​-​អន្តេរ​ជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​គោលនយោបាយ​ឈ្នះៗ​។​

​អ្វីដែល​គួ​អោយ​កត់សម្គាល់​ជាងនេះទៀត ក្រុមហ៊ុន ប៊ី​អេស លែ​ន អេ​ន ហូ​ម (BS Land And Home) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ​ដែល​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ចាប់តាំងពី​ឆ្នាំ​២០០៥ ដែល​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មុន និង​ដំបូង​គេ​បង្អស់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​បង្កើត​គម្រោង​ជាច្រើន​ ដូចជា សីហនុ ស៊ី​ធី​វី​យូ ខុន​ដូ (Sihanouk Cityview Condo) ដើម្បី​ផ្តល់ជូន​លោកអ្នក​នូវ​ទស្សនីយភាព​ថ្មី​នៃ​ថ្ងៃ​លិច និង​ទេសភាព​ក្រុងព្រះសីហនុ​ទាំងមូល រួមទាំង​គម្រោង អ៊ី​ស្ត សីហនុ​ផាក (East Sihanouk Park) និង​អ៊ី​ស្ត សីហនុ​ស៊ី​ធី (East Sihanouk City) ពី​ក្រុមហ៊ុន អ៊ី​ស្ត លែ​ន អេ​ន ហូ​ម (East Land And Home) ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទាំងមូល​។​

​ឱកាស​ពិសេស ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិចិន​ខាងមុខនេះ គម្រោង សីហនុ ស៊ី​ធី​វី​យូ ខុន​ដូ​នឹង​ផ្តល់ជូន ៣០២០ ដុល្លារ​ជាពិសេស សម្រាប់​លោកអ្នក​ដែល​ជាវ​ខុន​ដូ​។ គម្រោង សីហនុ ស៊ី​ធី​វី​យូ ខុន​ដូ មាន​កម្ពស់ ២៥ ជាន់ និង​គិត​មកដល់ពេលនេះ សំណង់​សម្រេចបាន​ជាង​៦០%​ហើយ [​សំណង់​គ្រោង​អគារ B នឹង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២០ គ្រោង​អគារ A នឹង​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០២០ និង​គ្រោង​អគារ C នឹង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២១]​។ គម្រោង សីហនុ ស៊ី​ធី​វី​យូ ខុន​ដូ ទើបតែ​បាន​ខួង​គ្រឹះ​អគារ C កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែមករា ឆ្នាំ​២០២០ ត្រូវបាន​សាងសង់​យ៉ាង​យកចិត្តទុកដាក់​ដោយ​ក្រុម​វិស្វករ​ជំនាញ ដើម្បី​ជូន​នូវ​សំណង់​មានគុណ​ភាព ប្រណិត​ភាព និង​ផាសុខភាព ជាមួយ​ខ្យល់អាកាស​ធម្មជាតិ សមុទ្រ​ល្អ​បរិសុទ្ធ ក៏ដូចជា លោកអ្នក​អាច​ទទួលបាន​ជម្រើស​ងាយៗ​ជាច្រើន​ក្នុងការ​បង់ប្រាក់​ផងដែរ​។​

​ព័ត៌មាន​លម្អិត​ពី​គម្រោង​: 096 9999 021 | 081 403 168 | 071 9999 021 | 078 342 168
​ឬ​អញ្ជើញ​មក​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន​ផ្ទាល់ នៅ​អគារ B2-109, B2-110 អគារ​អេ​លី​ហ្សេ កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង