AFC U23 2020: អូស្ត្រាលី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះស៊ីរី

(ថៃ)៖ ក្រុមបាល់ទាត់យុវជនអូស្ត្រាលី បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំជើងឯកអាស៊ី ២០២០ ក្រោយឈ្នះ ស៊ីរី ១ទល់នឹង០ ក្នុងម៉ោង បន្ថែម១៥នាទី ពីរដង។

ក្រោយស្មើគ្នា ០ទល់នឹង០ ក្នុងរយៈពេល៩០នាទី កីឡាករ Al Hassan Toure ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះ នៅនាទីទី១០២ ឱ្យអូស្ត្រាលី។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អូស្ត្រាលី ត្រូវប្រកួតជាមួយអ្នកឈ្នះរវាង កូរ៉េខាងត្បូង និងហ្សក់ដានី ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០។ វគ្គផ្តាច់ព្រ័ត្រប្រកួតនៅថ្ងៃទី២៦ ខែមករា ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង