NEWS UPDATE: ​សមត្ថកិច្ចជំនាញអះអាងថា​ គ្មានជាតិផ្ទុះនៅក្នុងយន្តហោះដ្រូន​ដែលធ្លាក់នៅឃុំកោះស្តេច​ ខេត្តកោះកុង​ នោះទេ​

(កោះកុង)៖ យោងរបាយការណ៍តាមទូរស័ព្ទរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមករានេះថា ក្រុម CMAC បានចុះទៅពិត្យមើលដ្រូននោះរួចរាល់ហើយ​ឃើញថា គ្មានជាតិផ្ទុះនៅក្នុងដ្រូននោះទេ ហើយក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិកំពុង​កាត់ដ្រូ​ននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យ និងវិភាគបន្ត​ទៀត។

ចំពោះបញ្ហាថា ដ្រូននេះជារបស់អ្នកណាមកពីណា និងដើម្បីអ្វីនោះ ក្រុងការងារខាងលើសូមមិនឆ្លើយ កុំអោយមានការប៉ះពាល់ដល់សន្តិសុខជាតិ។

សូមបញ្ជាក់ថា យន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ​ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ យន្ដហោះដ្រូន១គ្រឿងនេះ មានតួយន្តហោះប្រវែង៥ម៉ែត្រ និងមាន​ស្លាប​សង​ខាង​សរុបប្រវែង៩ម៉ែត្រ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង