UPDATE NEWS: កម្លាំងជំនាញនៃអគ្គស្នងការនគរបាលជាតិបានចុះដល់ខេត្តកោះកុងដើម្បីស្រាវជ្រាវអត្តសញ្ញាណយន្តហោះដ្រូនដែលធ្លាក់

(កោះកុង) ៖ ឈានមកដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការនគរបាលជាតិ កំពុងពិនិត្យស្រាវជ្រាវអត្តសញ្ញាណយន្តហោះដ្រូន ដែលហោះធ្លាក់នៅវាលព្រៃមួយកន្លែងមិនឆ្ងាយ ពីលំនៅដ្ឋានពលរដ្ឋ ១៥០ម៉ែត្រ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ខណ:ទើបតែធ្វើដំណើរទៅទីតាំងកើតហេតុ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុងប្រាប់ Swift News នាមុននេះបន្តិច។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានយន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ បានធ្លាក់ចំកណ្ដាលព្រៃ នៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។ យន្ដហោះដ្រូន១គ្រឿងនេះ មានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាងសរុបប្រវែង៩ម៉ែត្រ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចខេត្តកោះកុង បានហ៊ុំព័ន្ធកន្លែងកើតហេតុ ដើម្បីរង់ចាំការស្រាវជ្រាវពីអ្នកជំនាញ ដោយមិនទាន់បានបញ្ជាក់លម្អិតពីប្រភពនៃយន្តហោះដ្រូននេះនៅឡើយទេ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង