សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិសារ​អាហារ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​វៀតណាម​

(ភ្នំពេញ)៖ ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ៨​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ពិសារ​អាហារ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​របស់​វៀតណាម​។ ពិធី​ពិសារ​អាហារ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​វៀតណាម​នេះ នឹង​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ពិធី​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​, ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា លោក វូ ក្វាង​មិញ​, ពាណិជ្ជករ អ្នកជំនួញ​ខ្មែរ និង​វៀតណាម ព្រមទាំង​ប្រជាពលរដ្ឋ​វៀតណាម​មួយចំនួនទៀត ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕​


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង