តៃប៉ិ៖ នាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ក្រោយការបោះឆ្នោត

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានចេញសេចក្តីប្រកាសមួយអំពីនាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Taiwan Strait នៅថ្ងៃសុក្រ ទី១៧ ខែមករានេះ ដែលជាការបង្ហាញនូវការគាំទ្រចំពោះលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែលបានជាប់ឆ្នោតនៅអាណត្តិទីពីរ ។

សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកស្រី សៃ អ៊ីវិន ដែលជាប្រធានាធិបតីផុតអាណត្តិរបស់កោះតៃវ៉ាន់ បានទទួលសម្លេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៃកោះនេះ ដោយសារនយោបាយទាមទារឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យ ។

ក្រោយពីលោកស្រី សៃ អ៊ីងវិន បានជាប់ឆ្នោតនៅអាណត្តិទីពីរ ចិនបានបញ្ជូននាវាដឹកយន្តហោះចម្បាំងថ្មីប្រភេទ Shandong ទៅកាន់តំបន់សមុទ្រនៅក្បែរកោះតៃវ៉ាន់រហូតដល់ពីរលើក ដែលជាការគម្រាមដល់ប្រធានាធិបតីថ្មីរបស់កោះនេះ ក្រោយពីពេលជាប់ឆ្នោត ៕លីលី


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង