ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចតែងតាំងលោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកដឹកនាំក្រុមធំ

(កម្ពុជា)៖ ក្លិបភ្នំពេញក្រោន បានប្រកាសជាផ្លូវការតែងតាំង លោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកដឹកនាំក្រុមធំ បន្ទាប់ពីលោក ត្រូវតែងតាំងជាគ្រូបណ្តោះអាសន្ន ក្នុងខែឧសភា ឆ្នាំ២០១៩ ក្រោយលោក Leonardo ត្រូវបណ្តេញចេញពីក្លិប ឆ្នាំកន្លងទៅនេះ។

លោក ស៊ុំ វណ្ណា អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ដែល​បាន​ដកខ្លួន​ចេញពី​លី​គ​កំពូល​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៨ ត្រូវបានតែងតាំង​ឲ្យ​ជា​គ្រូ​ជំនួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ លោក​បាន​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក AFC A-License កាលពីពេល​ថ្មីៗ​។
មុន​ក្លាយជា​គ្រូ​ជំនួយ​ភ្នំពេញ​ក្រោ​ន លោក វណ្ណា ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​ស៊ីម៉ាក់​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​គ្រូ​ជំនួយ​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​។ សម្រាប់​ក្លិប​ក្រៅ​លី​គ លោក​ធ្លាប់​នាំ​ក្រុម​ធី​អិន​កណ្តាល បាន​លេខ​ពីរ​នៃ​ពានរង្វាន់​សម្តេច ហេង សំរិន ឆ្នាំ​២០១៨ និងក្លិបបាល់ទាត់ក្រសួងការងារ ឈ្នះពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងផងដែរ៕



appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង