ក្នុងឆ្នាំ២០១៩​ ដំឡូងមីស្រស់កម្ពុជា​នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង​ ១,៦លានតោន​ កើនឡើងជាង​ ៧៧ភាគរយ​

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩កន្លងទៅ ដំឡូងមីស្រស់របស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរ​ជាតិ​មានចំនួនជាង ១,៦លានតោន កើនឡើងជាង ៧៧ភាគរយ។ នេះបើតាមរបាយការណ៍លទ្ធផលនៃការផលិត និងការនាំចេញផលិតផលដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០៨ និងឆ្នាំ២០​១៩ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករានេះ។

របាយការណ៍ដដែលបានឲ្យដឹងថា ចំពោះផ្ទៃដីដាំដុះ និងបរិមាណដំឡូងសម្រេចបាននៅឆ្នាំ២០​១៩​កន្ល​ង​​ទៅ គឺ ផ្ទៃដីផលិតកម្មដំឡូងមីជាង ៦៤ម៉ឺនហិកតា ថយចុះ ០,៥៧ភាគរយ និងបរិមាណផលដំឡូ​ងមីជាង ១៤លានតោន កើនឡើង ៦,១១ភាគរយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com