TOP NEWS: យន្តហោះ​ដ្រូន​ខ្នាត​ធំ​មួយ​គ្រឿង ​ធ្លាក់​នៅ​កោះ​ស្ដេច​ ខេត្តកោះកុង, សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់

(កោះកុង)៖ យន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

យន្ដហោះដ្រូន១គ្រឿងនេះ មានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាងសរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃ នៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។

បច្ចុប្បន្ន​ សមត្ថកិច្ចខេត្តកោះកុង​ កំពុងស្រាវជ្រាវស្វែងរកម្ចាស់យន្ដហោះដ្រូន នេះ ដោយពេលនេះកំពុងតែត្រួតពិនិត្យ និងហ៊ុព័ន្ធកន្លែងកើតហេតុ ដើម្បីរង់ចាំបញ្ជាពីថ្នាក់លើសម្រេច៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង