ការបោះផ្សាយប្រាក់រៀល​ទៅក្នុងចរាចរបាន​កើនឡើងជាង​ ៥០ភាគរយ​ ពិសេសក្រដាសប្រាក់​​ ១០ម៉ឺនរៀល​ និង​ ៥ម៉ឺនរៀល​

(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា នៃធនាគារជាតិនៃកម្ពុជា លោក ឈឹម ច័ន្ទកុសល បានឲ្យដឹងថា ការបោះផ្សាយប្រាក់រៀលទៅក្នុងចរាចរបានកើនឡើង ៥០,៤% ជាពិសេសគឺក្រដាស​ប្រាក់ប្រភេទធំៗ ដូចជា ១០០.០០០រៀល (កើនឡើង៣ដង) និង ៥០.០០០រៀល (កើនឡើង​២​ដង)។

លោកបានឲ្យដឹងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាប្រមាណ ៧០០នាក់។

សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗសម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនា​គារ​ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com