សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧​មករា​នេះ​

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-១៩ ខែមករា ឆ្នាំ​២០២០​។

​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការបន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី​ប្រចាំឆ្នាំ រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​តាម​សេចក្តីប្រកាស សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០១៩ និង​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២០ សម្រាប់​អនុវត្ត​បន្ត ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​តួនាទី និង​ភារកិច្ច​កងកម្លាំង​នគរបាល ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com