Melbourne៖ ភ្លៀងធ្លាក់នៅអូស្ត្រាលីជួយសម្រាលបន្ទុកគ្រោះមហន្តរាយភ្លើងឆេះព្រៃ

ទីភ្នាក់ងារពន្លត់ភ្លើងព្រៃនៅប្រទេសអូស្ត្រាលីបានប្រកាសថា ភ្លៀងជាច្រើនមេបានបង្អុរធ្លាក់នៅក្នុងរដ្ឋបីតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះ នៅថ្ងៃសុក្រ ទី១៧ ខែមករានេះ ដែលជាការសម្រាលបន្ទុកមួយក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលនោះបើយោងតាម Reuters ។

ភ្នាក់ងារពន្លត់ភ្លើងព្រៃដដែលបានបន្តថា ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ មិនត្រឹមតែជួយសម្រាលបន្ទុកភ្លើងឆេះព្រៃប៉ុណ្ណោះទេ គឺការធ្លាក់ភ្លៀងនេះ ក៏បានជួយដល់ប្រជាកសិករនៅរដ្ឋទាំងបីនេះដែរដែលរដ្ឋបីនេះបានជួបប្រទះគ្រោះរាំងស្ងួតជាច្រើនខែកន្លងមកហើយ ។

សូមបញ្ជាក់ជូនថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន២៩នាក់ហើយក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃ និងលំនៅឋានប្រជាពលរដ្ឋប្រមាណជាង២៥០០ខ្នងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ ៕លីលី


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង