បឹងកេត ឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតពានមិត្តភាពអន្តរជាតិ

(ឥណ្ឌូនេស៊ី)៖ ក្លិបបាល់ទាត់កម្ពុជា បឹងកេត ឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ EDY RAHMAYADI CUP 2020  ក្រោយឈ្នះក្លិបម៉ាឡេស៊ី FA Penang លទ្ធផល ៣ទល់នឹង២ ថ្ងៃនេះ។

លេងបាន៣នាទីបឹងកេត ចាប់ផ្តើមនាំមុខដោយគ្រាប់បាល់កីឡាករជប៉ុន Mizuno ប៉ុន្តែនាទីទី៦ ក្លិបម៉ាឡេស៊ីតាមស្មើដោយកីឡាករ Casagrande។ ៣នាទីទីបន្ទាប់បឹងកេតនាំមុខវិញទៀតដោយកីឡាករ ចាន់ វឌ្ឍនាកា តែនាទីទី៣៤ កីឡាករ Santos ជួយឱ្យ Penang តាមស្មើវិញ មុនពេលកីឡាករ Masato ស៊ុតគ្រាប់ជ័យជំនះឱ្យបឹងកេត។

វគ្គផ្តាច់ព្រ័ត្រ​ បឹងកេតត្រូវប្រកួតដណ្តើមពានរង្វាន់ EDY RAHMAYADI CUP 2020 ទល់នឹងអ្នកឈ្នះរវាង PSMS Medan និង Felda United៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង