AFC U23 2020: វៀតណាមធ្លាក់ ចំនែកអារ៉ាប៊ីសាអូឌីត និងហ្សក់ដានី ឡើងទៅវគ្គ៨ក្រុមចុងក្រោយ

(ថៃ)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំ ២០២០ បានបញ្ចប់វគ្គចែកពូលនៅយប់នេះហើយ។ វៀតណាម ដែលជាជើងឯករងពាននេះ បានធ្លាក់ចេញពីការប្រកួត ក្រោយចាញ់ក្រោមថ្វីជើងកូរ៉េខាងជើង ១ទល់នឹង២ ពូល D ទោះបីជានាំមុខមុន។

លេងបាន១៦នាទី វៀតណាម ស៊ុតបញ្ចូលទីនាំមុខ ដោយកីឡាករ Nguyen Tien Linh ប៉ុន្តែនាទីទី២៧ កីឡាករអ្នកចាំទី Bui Tien Dung I ធ្វើឱ្យមានកំហុសចូលទីខ្លួនឯង មុនកីឡាករ Ry Chung-gyu ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទីចុងក្រោយឱ្យ កូរ៉េខាងជើងឈ្នះ។

តាមរយៈលទ្ធផលនេះ កូរ៉េខាងជើងឡើងមកឈរនៅលេខ៣មាន៣ពិន្ទុ មិនឡើងចំនែកវៀតណាមធ្លាក់មកលេខ៤ មានពីរពិន្ទុ ក្រោយ៣ប្រកួតស្មើពីរ និងចាញ់មួយ។

ចំនែក ក្រុមបាល់ទាត់អារ៉ាប៊ីសាអូឌីត និងហ្សក់ដានី បានដឹកដៃគ្នាឡើងទៅវគ្គ៨ ក្រុមចុងក្រោយ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១។ លទ្ធផលនេះធ្វើឱ្យអារ៉ាប៊ីសាអូឌីត ឈរកំពូលតារាងមាន៥ពិន្ទុ ចំនែកហ្សក់ដានីលេខ២ មាន៥ពិន្ទុដែរ។

វគ្គ១/៤ផ្តាច់ព្រ័ត្រ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ អូស្ត្រាលី ប្រកួតជាមួយស៊ីរី និងអារ៉ាប៊ីសាអូឌីត ប្រកួតជាមួយម្ចាស់ផ្ទះថៃ។ ឯថ្ងៃទី១៩ ខែមករា ក្រុមយុវជន កូរ៉េខាងត្បូងប្រកួតជាមួយហ្សក់ដានី និងអារ៉ាប់រួម ប្រកួតជាមួយម្ចាស់ជើងឯកអូសបែកគីស្ថាន។

វគ្គផ្តាច់ព្រ័ត្រពាននេះលេងនៅថ្ងៃទី២៦ ខែមករា ខាងមុខ ហើយក្រុមដែលជាជើងឯក លេខ២ និងក្រុមចំណាត់ថ្នាក់លេខ៣ បានកៅអីទៅលេងអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង