សម្ដេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងចំណងការទូត ជាមួយប្រធានរដ្ឋសភាឡាវ

(អូស្ត្រាលី)៖ កាលពីថ្ងៃទី១៥ ខែមករា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយ​លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាអូស្រ្តាលី ខណៈសម្តេច និងលោកជំទាវ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចំាឆ្នាំ លើកទី២៨ នៃ​វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងកង់បេរ៉ា។

ប្រធានរដ្ឋប្រទេសទំាងពីរ បានសម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្ តិរវាងរដ្ឋាភិបាលប្រទេស​ទំាងពីរ ដែលបានអនុវត្តកន្លងមក ជាពិសេសលទ្ធផលដំណើរទស្សនកិច្ចរបស់​ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ទៅកាន់ប្រទេសកម្ពុជា កាលពីពេលថ្មីនេះ បានផ្តល់នូវផ្លែផ្កា ដែលបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទំាងសងខាង។

នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បាន​ឯកភាពគ្នា លើកកម្ពស់ទំនាក់ទំនងដល់កម្រិតជាដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបសមភាគីឡាវថា កាលពីពេលថ្មីៗនេះ រដ្ឋសភាកម្ពុជា ទើបបានអនុម័តយល់​ព្រមលើ​គម្រោងទិញថាមពលអគ្គិសនី ពីរោងចក្រផលិតអគ្គិ សនី ដោយធ្យូងថ្មពីឡាវ មានអនុភាព ២៤០០MW(មេហ្គាវ៉ាត់)។ គម្រោងនេះ បានចូលរួមក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ​របស់​ប្រទេសទំាងពីរ។

លោកជំទាវ ផានី យ៉ាថូទូ ស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត ជាពិសេសដំណើរទស្សន កិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅ​វិញទៅមក រវាងក្រុមមិត្តភាពរដ្ឋសភា និងគណៈកម្មការជំនាញ​រដ្ឋសភាប្រទសទំាងពីរ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រីហេងសំរិន បានអញ្ជើញ​លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ ដឹកនំាគណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាឡាវ មក​បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែតុលា ឆ្នាំ២០២០នេះ។ជាកិច្ចឆ្លើយតប លោកជំទាវប្រធាន​រដ្ឋសភាឡាវ បានទទួលយកនូវការអញ្ជើញនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com