តារាចម្រៀង ឡោម លក្ខិណា ក្លាយជាមេមាយវ័យក្មេង ប្តីស្លាប់ចោលក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ជាប្តីរបស់តារាចម្រៀងសម្តែង ឡោម លក្ខិណា បានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្តកូរ៉េ ប្រភេទ១តោនកន្លះពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញរថយន្ត តូយូតាព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-9139 បើកបរដោយបុរសម្នាក់ ពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកពេញទំហឹងជាមួយនឹងរថយន្តកូរ៉េមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7485 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូសស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។

បុរសស្លាប់នេះ មានឈ្មោះ ប៉ា ចាន់ពិសិទ្ធ អាយុ៣៣ឆ្នាំ មុខរបរជាអ្នកគប់ជេររថយន្ត ស្នាក់នៅក្នុងបុរីឈូកវ៉ា១ ក្នុងសង្កាត់កាតាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោក មកវាស់វែងទៅលើរថយន្តទាំងពីរ និងយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នា តាមផ្លូវច្បាប់។

ជាមួយគ្នានេះ តារាចម្រៀង ឡោម លក្ខិណា បានបង្ហោះនៅលើបណ្តាញសង្គមថា «យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ​ ទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរណ៍។

«សូមជម្រាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់ ឲ្យបានជ្រាបថា យេីងខ្ងុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយ មេត្តាចូលរួមដោយក្កីអនុគ្រោះ។

«សូម​បងទៅកាន់ទីស្ងប់សុខ រឿងកូន បងកុំបារម្ភ អូននឹងមេីលថែកូនឲ្យល្អ។ បងដាច់ចិត្តណាស់! ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីអីអូនមួយម៉ាត់»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង