ស​.​ស​.​យ​.​ក រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ និង​អតីតយុទ្ធជន យុទ្ធ​នារី ដែល​បាត់​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​

(​ភ្នំពេញ​)៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក បានរៀបចំ​ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ និង​អតីតយុទ្ធជន យុទ្ធ​នារី ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដើម្បី​ជាការ​ចងចាំ ក៏ដូចជា​រំឭក​ដល់​តម្លៃ​ជីវិត និង​ការរស់រានមានជីវិត​របស់​យើង​សារជាថ្មី​។

​កម្មវិធី​នេះ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា រាជធានីភ្នំពេញ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទ ទី​០៦ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ស្ថិតនៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com